ចង់សងអ្វីក៏មិនស្មើជីវិតមនុស្សដែលស្លាប់ដែរ!!! ពិតជាអាសូរណាស់ទាំងពីរនាក់បងប្អូន ត្រូវរថយន្តកុងតឺន័រធុនធំ បុក និងកិនស្លាប់ភ្លាមៗ (មានវីដេអូ)
ភ្នំពេញ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលកាលពីវេលម៉ោង ៧៖៣០នាទីយប់ ថ្ងៃអាទិត្យ ១១កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ កែងផ្លូវទំនប់កប់ស្រូវ (ស្តុបទំនប់កប់ស្រូវ) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយ យុវជនម្នាក់ និងនារីម្នាក់ទៀត ដែលគេអះអាងថា ជាបងប្អូនជីដូនមួយនឹងគ្នា បានស្លាប់ទាំង២នាក់ យ៉ាងអាណោចអាធម៌បំផុត ព្រោះតែបុរសម្នាក់ សង្ស័យជាស្រវឹងស្រាផងនោះ បានបើករថយន្តកុងតឺន័រធុនធំមកបុកម៉ូតូខ្ទៀតជាប់ក្រោមរថយន្ត ហើយកិនជនរងគ្រោះទាំង២នាក់ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ក្នុងនោះផងដែរបើតាមសំដីរបស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងផងដែរថា សពជនរងគ្រោះទាំង២នាក់នេះ មានទី១ ឈ្មោះ អៀម ម៉ៅ ភេទប្រុស អាយុ១៩ឆ្នាំ និងទី២ ឈ្មោះ ស៊ន ចាន់ធូ ភេទស្រី អាយុ១៨ឆ្នាំ ដែលអ្នកទាំងពីរ មានមុខរបរជាកម្មករកម្មការិនីរោងចក្រ ស្នាក់នៅក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត។
បើតាមប្រភពព័ត៌មានពី ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេសង្កេតឃើញយុវជនប្រុសស្រីទាំង២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DQ-5544 បានជិះឌុបគ្នាតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចមកកើត ខណៈមកដល់ស្ដុបកន្លែងកើតហេតុ ក៏បានបត់ឆ្វេងបម្រុងទៅផ្លូវទំនប់កប់ស្រូវ។
ចំណែករថយន្តបង្ក ទាំងអ្នកបើកបរ និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ រីឯសពជនរងគ្រោះទាំង២នាក់ ត្រូវបានគេប្រគល់ជូនគ្រួសារសពដើម្បីទុកធ្វើបុណ្យតាមប្រពៃណី៕

ស្របពេលនោះ ស្រាប់តែមានរថយន្តបង្កប្រភេទកុងតឺន័រ ក្បាលពណ៌ស តួពណ៌ក្រហម តែគ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា បានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ហើយបុកម៉ូតូជនរងគ្រោះពីចំហៀងទាំងកំរោល បណ្ដាលឲ្យម៉ូតូដួលចូលក្រោមកង់រថយន្តអូសជិត២០ម៉ែត្រ រងការខូចខាតយ៉ាងដំណំ។ ចំណែកយុវជនប្រុសស្រីរងគ្រោះទាំងពីរ ក៏ត្រូវរថយន្តបុក និងកិនផងដែរ បណ្ដាលឲ្យស្លាប់ទាំង២នាក់មួយរំពេច។ ដោយឡែក ម្ចាស់រថយន្តបង្កវិញ ក៏ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

Post a Comment