ស្ទូចទាំងមនុស្ស ស្ទូចទាំងរថយន្ត ក្រោយជេរប្រមាថកងកម្លាំង និង បោកទូរស័ព្ទដៃ១គ្រឿង
ភ្នំពេញ ៖ ស្ត្រីម្នាក់ ត្រូវបានកម្លាំងប៉ូលិស និង កម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ស្ទូចទាំងមនុស្សនិងរថយន្តឆ្ពោះមកសាលខណ្ឌដូនពេញ ខណៈដែលស្ត្រីរូបនោះគាត់បានជេរបញ្ចោររួមទាំងកញ្ឆក់ទូរស័ព្ទដៃរបស់កងកម្លាំងមួយគ្រឿងមកបោកបណ្តាលឲ្យបែកខូចខាតអស់ ពេលកម្លាំងបានចុះជូនដំណឹងកុំឲ្យមានការឈប់ចតលើបណ្តោយផ្លូវលេខ១០៦និង១០៨ ដែលជាផ្លូវហាមឃាត់។
ហេតុការណ៍ឃាត់ស្ត្រីជើងខ្លាំងម្នាក់នោះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨នៅចំណុចផ្លូវលេខ១០៨ ស្ថិតខាងលិចផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងថា ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាលខណ្ឌដូនពេញ ក្នុងការអនុវត្តជាប្រចាំចុះណែនាំ ក៏ដូចជាចេញប្រកាសពីការឈប់ចតនានានៅលើទ្រូងផ្លូវនិងចិញ្ចើមផ្លូវនាំឲ្យប៉ះពាល់និងបាត់បង់សណ្តាប់ធ្នាប់នោះ និង ជាពិសេសទៀតនៅបណ្តោយផ្លូវលេខ១០៦និង១០៨ ដែលជាផ្លូវហាមឃាត់ ទើបនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌនិងកម្លាំងប៉ូលិសខណ្ឌ បានសហការជាមួយកម្លាំងប៉ូលិសក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់នៅបណ្តោយផ្លូវ២ខ្សែនោះ លុះដល់ក្បែរផ្សារចាស់ក៏ឃើញរថយន្តម៉ាកToyota Corolla ស៊េរីទំនើបមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AO-3360 បានឈប់ចតនៅចិញ្ចើមផ្លូវមិនឃើញមានម្ចាស់នោះកម្លាំងបានរៀបចំស្ទូចក៏ស្រាប់តែស្ត្រីម្ចាស់ឡានបានមកដល់សុំអង្វរកម្លាំងកុំឲ្យស្ទូចរថយន្តរបស់គាត់ពេលនោះកម្លាំងព្រមតាមសំណូមពររបស់ស្ត្រីម្ចាស់ឡានCorolla រូបនោះដោយមិនស្ទូចនោះទេហើយស្ត្រីរូបនោះក៏បើករថយន្តចេញផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលស្ត្រីរូបនោះគាត់បើកចេញទៅហើយនោះស្រាប់តែគាត់ក៏បានបត់រថយន្តមករករឿងស្រែកជេរប្រមាថដល់កម្លាំងទាំងអស់នោះវិញ ហើយខណៈនោះកម្លាំងបានលើកទូរស័ព្ទមកថតរូបពីសកម្មភាពដែលស្ត្រីរូបនោះបានស្រែកជេរប្រមាថដល់កម្លាំងអាជ្ញាធរក៏ស្រាប់តែគាត់បានស្ទុះចេញពីរថយន្តរបស់គាត់មកចាប់បោកទូរស័ព្ទដៃមួយគ្រឿងរបស់កម្លាំងប្រជាការពារបណ្តាលឲ្យបែកខ្ទេចខ្ទីអស់ ប្រុងបើករត់ក៏ត្រូវកម្លាំងទាំងអស់នោះឃាត់និងស្ទូចទាំងមនុស្ស និង រថយន្តមកសាលាខណ្ឌដូនពេញដើម្បីរក្សាទុកផងដែរ។
ប្រភពព័ត៌មានបានបន្តទៀតថា ខណៈដែលបញ្ជូនមកដល់សាលាខណ្ឌដូនពេញហើយនោះឃើញថាស្ត្រីរូបនោះហាក់ដូចជាស្លូតមកវិញលែងកាចទៀតហើយ ប្រហែលជាគាត់ដឹងពីកំហុសរបស់គាត់នោះគឺបានសំណូមពរឲ្យអាជ្ញាធរជួយសម្របសម្រួលឲ្យគាត់ផង។
ដោយសារតែស្ត្រីរូបនោះគាត់បានដឹងពីកំហុសរបស់ខ្លួនហើយនោះ អាជ្ញាធរខណ្ឌដូនពេញក្រោមការសម្របសម្រួលរបស់លោកនាយករដ្ឋបាលខណ្ឌបានអប់រំណែនាំគាត់ឲ្យឈប់ធ្វើដូច្នេះតទៅទៀត។ ចំណែកទូរស័ព្ទដៃមួយគ្រឿងដែលគាត់បានបោកខ្ទេចរបស់កម្លាំងប្រជាការពារម្នាក់នោះ គឺគាត់សុខចិត្តចេញសំណងឲ្យវិញផងដែរ ហើយអាជ្ញាធរក៏អនុញ្ញាតឲ្យគាត់បានវិលទៅផ្ទះសម្បែងវិញទៅ៕

Post a Comment