លោក ពេជ្រ ស្រស់ សុខចិត្តអុជធូបបួង មួយថ្ងៃ១ដងគ្រប់មួយឆ្នាំ ប្រសិនបើឧកញ៉ា ឌួង ឆាយ ព្រមដកពាក្យបណ្តឹង (មានវីដេអូ)
លោក ពេជ្រ ស្រស់ គឺប្រធានគណបក្សយុវជនកម្ពុជា បានសន្យាថា ខ្លួនសុខចិត្តអុចធូបបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុង១ថ្ងៃ១ដងពេញ១ឆ្នាំ ដើម្បីបន់ស្រន់ឱ្យកូនឧកញ៉ា ឌួង ឆាយ ជាសះពីជំងឺ បើឧកញ៉ាវ័យក្មេងនេះ ព្រមដកពាក្យបណ្តឹងដែលបានប្តឹងលើយុវតីម្នាក់ដែលជាអ្នកបម្រើរបស់ខ្លួន។
នៅលើបណ្តាញសង្គម Facebook លោកពេជ្រ ស្រស់ កាលពីម្សិលមិញនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ "ខ្ញុំ ពេជ្រ ស្រស់ សូមផ្ញើរជូនលោកឧកញ៉ា ឌួង ឆាយ បើសិនជាលោកឧកញ្ញាដកពាក្យបណ្តឹងពីតុលាការ ដែលប្តឹងនារីមើលថែកូនរបស់លោកឧកញ្ញា ហើយធានារនារីនោះឲ្យមានសេរីភាពឡើងវិញ ខ្ញុំនឹងអុជធូបបួង សួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកមួយថ្ងៃ១ដងគ្រប់មួយឆ្នាំ ដើម្បីបួងសួងឲ្យកូនលោកឧកញ្ញាជាពីជំងឺ និងមានសុខភាពល្អបរិបូរណ៍
ផ្តល់ឱកាសដល់អ្នកប្រព្រឹត្តខុសឲ្យមានឱកាស កែខ្លួនឡើងវិញ១ដង ស្មើរនឹងធ្វើបុណ្យ ៧វត្ត ប៉ុន្តែផ្តល់ឳកាសដល់អ្នកណា ដែលប្រព្រឹត្តបទ ល្មើសអាចលើកលែងឲ្យបានតែប៉ុណ្ណោះ។
ពេជ្រ ស្រស់ 20/02/2018"។
គួររំលឹកឡើងវិញផងដែរថា យុវតីរូបនោះមានឈ្មោះ អ៊ុំ សុផាន់ណា អាយុ២៣ឆ្នាំ ត្រូវបានចោទប្រកាន់ថា បានក្តិចប្រដាប់ភេទកូនប្រុសឧកញ៉ា ឌួង ឆាយ បណ្តាលឱ្យហើមខុសប្រក្រតី នៅពេលដែលនាងមើលថែកុមារា ដែលជាកូនឧកញ៉ា ឌួង ឆាយ។ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួននារីបម្រើម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទហិង្សាដោយចេតនា តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ៕
នៅលើបណ្តាញសង្គម Facebook លោកពេជ្រ ស្រស់ កាលពីម្សិលមិញនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ "ខ្ញុំ ពេជ្រ ស្រស់ សូមផ្ញើរជូនលោកឧកញ៉ា ឌួង ឆាយ បើសិនជាលោកឧកញ្ញាដកពាក្យបណ្តឹងពីតុលាការ ដែលប្តឹងនារីមើលថែកូនរបស់លោកឧកញ្ញា ហើយធានារនារីនោះឲ្យមានសេរីភាពឡើងវិញ ខ្ញុំនឹងអុជធូបបួង សួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកមួយថ្ងៃ១ដងគ្រប់មួយឆ្នាំ ដើម្បីបួងសួងឲ្យកូនលោកឧកញ្ញាជាពីជំងឺ និងមានសុខភាពល្អបរិបូរណ៍
ដោយហេតុ ខ្ញុំមិនចង់ឃើញនារីម្នាក់នោះ អស់អនាគតដោយសារកំហុសតិចតួចមួយពេលទេ គ្រួសាររបស់នារីម្នាក់នោះក្រីក្រខ្លាំងហើយបានជានាងសម្រេចចិត្តទៅធ្វើ ជាអ្នកបម្រើឲ្យលោកឧកញ្ញានោះ។ ខ្ញុំសូមបញ្ជាក់ឡើងវិញ នារីត្រូវចោទគ្មានអ្វី ជាប់សាច់ឈាមនឹងខ្ញុំនោះទេ ប៉ុន្តែខ្ញុំមើល ឃើញថាកំហុសរបស់នាង អាចទុកពេលឲ្យ នាងកែខ្លួនបាន ដូច្នេះហើយទើបខ្ញុំឈឺឆ្អាល នឹងរឿងនេះទៅ។

Post a Comment