Header Ads

នៅចាំប្អូនស្រីម្នាក់នេះទេ? គាត់គឺជាបេក្ខនារី Cambodian Idol រដូវកាលទី២ ដែលច្រៀងបទ "ម៉ែ" ពេលនេះគាត់មានរូបរាងស្អាតណាស់ (មានចម្រៀង)

ប្អូនស្រីម្នាក់ឈ្មោះ នាង ប្រាក់គន្ធា ដែលត្រូវបានមហាជនជាច្រើនស្គាល់ថាជា អតីតបេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ពិភពលោក Cambodian Idol រដូវកាលទី២ ដោយពេលនោះ នាងបានធ្វើឲ្យទស្សនិកជនជាច្រើននាក់មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយទឹកដមសំនៀងរបស់នាង ព្រមជាមួយការដាក់នូវមនោសញ្ចេតនាជាខ្លាំង ក្នុងបទចម្រៀងមួយដែលប្អូនស្រីម្នាក់នេះយកមកប្រឡងគឺបទ «ម៉ែ» ដែលបទចម្រៀងមួយនេះបានធ្វើឲ្យគណកម្មការ ឱក សុគន្ធកញ្ញា រហូតដល់ស្រក់ទឹកភ្នែកមិនដឹងខ្លួនថែមទៀតផង។


តែលទ្ធផលចុងក្រោយបង្អស់គឺនាងមិនបានជាប់ជ័យលាភីក្នុងកម្មវិធីមួយនេះឡើយ តែទោះជាយ៉ាងណាក្តី  នាង ប្រាក់គន្ធា ក៏បានក្លាយជាតារាចម្រៀងមួយរូបទៅហើយប្រចាំផលិតកម្មសាន់ដេ ទាំងនេះគឺដោយសារតែមានការជួយជ្រោមជ្រែង និងជួយនិពន្ធបទចម្រៀង ដោយតារាចម្រៀង និងអ្នកនិពន្ធ លោក អ៊ីណូ ផ្ទាល់តែម្តង។


ស្រាប់តែពេលថ្មីៗនេះគឺរឹតតែមានការភ្ញាក់ផ្អើលជាខ្លាំងមួយ ក្រោយពេលតារារូបនេះបានបង្ហាញខ្លួននៅកន្លែងកម្សាន្តមួយកន្លែង ជាមួយការតុបតែងខ្លួនយ៉ាងស្រស់ស្អាត គួរឲ្យគយគន់ ដែលបានធ្វើឲ្យគ្រប់គ្នាសឹងតែគិតមិនដល់ថាជារូបរាងរបស់ នាង ប្រាក់គន្ធា។ នៅពេលនោះនាងបានច្រៀងនូវបទច្រៀងមួយបទក្រោមចំណងជើងថា "បេះដូងចេះស្រវឹង" ដោយបទចម្រៀងមួយនេះពិតជាពិរោះខ្លាំងណាស់ ដែលវាពោរពេញទៅដោយទឹកដម និងមនោសញ្ចេតនាផងដែរ។


ដោយវីដេអូ​ចម្រៀងមួយនេះត្រូវបានគេឃើញក្នុងម្ចាស់ហ្វេសប៊ុកមួយឈ្មោះ Mike Mike ដោយគាត់ក៏បានសរសេរសារបន្ថែមទៀតផងដែរថា៖ "គួរអោយស្រឡាញ់ម៉េស ច្រៀងក៏ពិរោះ ហើយសំខាន់លូវស្អាតជាងមុនទៀត គន្ធា ប្អូនស្រីបងអើយ ជួនពរអោយកាន់តែល្បីណា😘😘។ តោះស្ដាប់គាត់ច្រៀងបទខ្លួនឯងតិចមើល 🤗។
បទ៖ បេះដូងចេះស្រវឹង😪
ច្រៀង៖ នាង សុគន្ធា
✅[ Thank you for Like & Share] ♥️"


ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ ថាប្អូនស្រីម្នាក់នេះមានរូបរាង និងសម្លេងយ៉ាងណានោះសូមទៅទស្សនាវីដេអូរបស់ប្អូនដូចខាងក្រោមទាំងអស់គ្នា៕

























No comments