Header Ads

ពេលនេះ ​Facebook ផ្លូវការ​របស់លោក ហ៊ុន ម៉ានី ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង់​បាត់ហើយ

(ភ្នំពេញ)៖ ទំព័រ Facebook និងគណនី Facebook ផ្លូវការរបស់លោក ហ៊ុន ម៉ានី តំណាងរាស្ដ្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានឈ្មោះ «Hun Many» និងគណនី Facebook ឈ្មោះ «Hun Mani» ត្រូវបានជនអនាមិកលួច (Hack) យកទៅគ្រប់គ្រង់នៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។


លេខាធិការដ្ឋានរបស់លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ការកាន់កាប់នេះ ត្រូវបានធ្វើឡើងបន្ទាប់ពី មានការប៉ុនប៉ងជាច្រើនអន្លើ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយក្រុមការងារក៏បានដាក់ពាក្យបណ្ដឹង ទៅកាន់នាយកដ្ឋានជំនាញ របស់ក្រសួងមហាផ្ទៃរួចហើយដែរ ដើម្បីបើកការស៊ើបអង្កេត។


យ៉ាងណាមិញ សូមជម្រាបជូនសាធារណៈជនឲ្យបានជ្រាបថា ចាប់តាំងពីពេលនេះតទៅ រាល់ការផ្សព្វផ្សាយព័ត៌មានផ្សេងៗ នៅលើទំព័រ Facebook ឈ្មោះ «Hun Many» និងគណនី Facebook ឈ្មោះ «Hun Mani» មិនមែនជាការបង្ហោះដោយលោក ហ៊ុន ម៉ានី និងក្រុមការងាររបស់លោកនោះទេ៕
















No comments