Header Ads

រឿងមិនទាន់ចប់ទេ!!! ពេលនេះលោក លោក មាស រិទ្ធី ពន្យល់ និងបកស្រាយ ចំពោះវីដេអូរបស់ លោក ប៊ុត សីហា ទើប Live ម្សិលមិញ (មានវីដេអូ)

កាលពីម្សិលមិញនេះ​ លោក ប៊ុត សីហា ទើបបានចេញវីដេអូ Live ក្តៅៗដើម្បីឲ្យបងប្អូនបានដឹងថារឿងមួយ ដែលមានសារព័ត៌មានចុះផ្សាយពីរឿងរូបលោកត្រូវបានសត្ថកិច្ចធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ដោយលោកធ្វើការឆ្លើយតបទាំងអារម្មណ៍ខឹងជាខ្លាំង។ ក្នុងនោះផងដែរលោក ប៊ុត សីហា​ ក៏បានបញ្ជាក់ផងដែរថា លោកពិតជាមានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ជុំវិញ​ការ​បាត់បង់​ឱកាស​ចេញ​ទៅ​សម្តែង​ជា​លើក​ដំបូង​នៅ​ទឹកដី​អា​មេ​រិ​ក ​ដោយសារ​តែ​មានការ​ភាន់ច្រឡំ​ថា លោក​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿង​ញៀន ។


លោក ប៊ុត សីហា បាន​បញ្ជាក់​ថា ពេល​នេះ​ស្ថានទូត​អា​មេ​រិ​កបាន​សម្រេច​លុ​ប​ទិដ្ឋាការ​របស់​លោក​ដែល​បាន​ស្នើ​សុំ​ទៅ​សម្តែង​នៅ​ប្រទេស​មួយ​នេះ​ហើយ ។ មូលហេតុ​ដែល​ស្ថានទូត​អា​មេ​រិ​ក​សម្រេច​លុប​ចោល​នេះ​គឺ​ដោយសារ​តែ​ព័ត៌មាន​ចុះ​ផ្សាយ​ចំពោះ​រូប​លោក​ដែល​មានការ​ពាក់ព័ន្ធ​ជាមួយនឹង​គ្រឿងញៀន ក្នុង​ពេល​ដែល​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ដូច​ការ​ចុះ​ផ្សាយ​នោះ​ឡើយ ។


បើ​តាម​លោក ប៊ុត សីហា លោក​គ្រាន់​ជា​ជនបង្កប់​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ប៉ុណ្ណោះ ហើយ​លោក​មិនមែន​ជា​ប្រើប្រាស់ និង​ជូ​ញ​ដូរ​គ្រឿងញៀន​ដូច​ការ​ចុះ​ផ្សាយ​ពី​បណ្តាញសារព័ត៌មាន​នោះ​ឡើយ ។ លោក​បន្ថែម​ថា ដោយសារ​តែ​ព័ត៌មាន​លឿន​ពេក និង​មិនដឹង​រឿងហេតុ​ច្បាស់លាស់​ទើប​ធ្វើ​ឲ្យ​មានការ​ភាន់ច្រឡំ​ហើយ​លោក​ជឿ​ថា រឿងរ៉ាវ​នេះ​អាច​ដឹង​ដល់​អ្នក​សារព័ត៌មាន​គឺ​ដោយសារ​តែ​អ្នក​ជិតខាង​លោក ព្រោះ​ជា​ធម្មតា​មិនមែន​មាន​អ្នក​ស្រឡាញ់​យើង​ទាំង​អស់នោះ​ឡើយ ។


គួ​បញ្ជាក់​ថា តារាចម្រៀង​លោក ប៊ុត សីហា ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៨ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ប្រើប្រាស់​គ្រឿងញៀន ។ ប៉ុន្តែ​លោក​ត្រូវ​បាន​ដោះ​លែង​ភ្លាម​ៗ​ផង​ដែរ​បន្ទាប់​ពី​មានការ​ធានា​ពី​អាណាព្យាបាល​ដើម្បី​នាំ​យក​តារាចម្រៀង​រូប​នេះ​ទៅ​អប់រំ និង​បន្សាប​គ្រឿងញៀន ។


ចំណែកនៅពេលនេះវិញ លោក មាស រិទ្ធី បានធ្វើការបកស្រាយជុំវិញករណីខាងលើ ដោយលោកបានអះអាងថា សមត្ថកិច្ចនឹងមិនយកមនុស្សសាធារណៈដូចលោក ប៊ុត សីហា មកធ្វើ​ជា​ជនបង្កប់​ឲ្យ​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​នោះឡើយ ព្រោះលោក ប៊ុត សីហា ជាតារាចម្រៀងដែលគេស្គាល់ច្រើន។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាការបកស្រាយរបស់លោក មាស រិទ្ធី ដូចខាងក្រោមនេះទាំងអស់គ្នា៖

























No comments