Header Ads

ចប់បាត់ហើយពេលនេះ!!! ឧកញ៉ា ម៉ុង ឫទ្ធី ប្រកាសស្វែងរកបុរសម្នាក់​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ បើចាប់បាននឹង​ជូន​រង្វាន់​1.000$ និងម៉ូតូ​មួយគ្រឿង

នៅមុននេះបន្តិច ឯកឧត្ដមបណ្ឌិត ម៉ុង ឫទ្ធី បានធ្វើការប្រកាសជាផ្លូវការមួយនៅក្នុងហ្វេសប៊ុករបស់លោក បើចាប់បានជនដែលមានមុខមាត់ដូចក្នុងរូបថតនេះលោកនឹងជូនជូន​រង្វាន់​1.000$ និងម៉ូតូ​មួយគ្រឿង ដោយក្នុងនោះលោកបានបញ្ជាក់តាមរយៈសាររបស់លោកយ៉ាងច្បាស់ថា៖


"ខ្ញុំ​ជួយ​យកអាសា​មនុស្ស​រាប់មុឺននាក់​មានជួប​បញ្ហា​បន្តិចបន្តួច​តែមិន​ធ្ងន់ធ្ងរ​ពេក ជាចុងក្រោយ​នេះមានក្មេង​ប្រុស​ម្នាក់​ចេះតែ​ឆាត​មកសុំ​ រកការងារ​ធ្វើ​ដោយ​សុំតែបាយហូប​ ស្នាក់នៅ​មិនយកប្រាក់ខែទេ​ពេលនេះកំពង់តែ​ដាច់បាយ​ជិត​ស្លាប់​ហើយ​ ដោយក្តី​មេត្តា​អាណិត​អាសូរ​ក៏​សម្រេច​ចិត្ត​ទទួល​យកមក​អោយចូលបំរើការងារ​ ខាងផ្នែកកសិកម្ម​នៅភ្នំសែនដី​ខេត្ត​កំពង់​ស្ពឺ​ ដោយផ្ត​ល់អាហារហូបចុកបីពេល​ ផ្ទះ​ស្នាក់នៅ​ ប្រាក់150$មួយខែ​ថែមទៀត​ បានតែ​រយៈ​ពេល​៧ថ្ងៃ​ពី​ថ្ងៃ​ទី​១៨ដល់​ថ្ងៃ​ទី​២៤វេលា​ម៉ោង១រសៀល​ លោកវី​ហ្គោបាន​ខ្ចីម៉ូតូ​មាកលែតតម្លៃ1.450$​របស់​កម្មករ​ដូចគ្នា​យកទៅបាត់​ស្រម៉ោល​ ។ ដំណឹង​នេះ​ខ្ញុំ​សុំ​ប្តឹង​ទៅសមត្ថកិច្ច​បើស្គាល់ឬ​ឃើញ​មុខមាត់​​ដូច​ក្នុង​រូប​ថត​នេះ​ ​ចាប់វាមក​ផ្តន្ទា​ទោស​ខ្ញុំ​និង​ជូន​រង្វាន់​1.000$ បន្ថែម​ជា​មួយ​ម៉ូតូ​ដែល​វា​ឆបោកនេះផងដែរ​ ។"


















No comments