ពិធីការិនី ហង្សមាស ចាន់ កែវនិមល ទៅបរទេសម្តងនេះផ្អើលគេតែម្តង ដោយសារតែរូបប៉ុន្មានសន្លឹកនេះ
ក្រោយពេលដែលបងស្រីពិធីការិនី ចាន់ កែវនិមល ទើបបានបញ្ចប់ប្រារព្ធពិធីមង្គលការយ៉ាងអធិកអធមកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅមក ដោយមានការចូលរួមពីសិល្បករ-ការិនីល្បីៗជាច្រើនដួង ស្រាប់តែគេឃើញមានដំណើរកម្សាន្តមួយទៅកាន់បរទេសទាំងគ្រួសាររបស់ ចាន់ កែវនិមលតែម្តង។
ពិធីការិនី ចាន់ កែវនិមល បានទម្លាយរូបថតស្អាតៗជាច្រើនសន្លឹកបង្ហាញពីដំណើរកម្សាន្តជួបជុំគ្រួសារយ៉ាងកក់ក្ដៅ ។ អ្វីដែលពិសេសនោះ ទោះបីជាពិធីការិនីរូបនេះ មានកូនស្រីម្នាក់ធំចង់ទន្ទឹមខ្លួនរួចហើយក្ដី ប៉ុន្ដែអ្នកនាង និង ស្វាមី នៅតែផ្អែមល្ហែមនឹងគ្នាមិនចាញ់គូស្នេហ៍កំលោះក្រមុំប៉ុន្មានទេ នេះបើតាមរយៈរូបថតដែលពិធីការិនី ចាន់ កែវនិមល បានបង្ហោះចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបានបង្ហាញឲ្យស្ដែងឃើញភាពសប្បាយរីករាយយ៉ាងពេញទំហឹង ក្នុងដំណើរកម្សាន្តរបស់ពួកគេមួយនេះ៕
Post a Comment