អ្នកនាង ទូច ស្រីលក្ខណ៍ ស្ទើរតែមិនអាចទប់ទឹកភ្នែកជាប់ ពេលលឺលោក យូឌីស្កូ ពោលពាក្យនេះមកកាន់ខ្លួន
លោក យូឌីស្កូ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកេតុមាលាកាលពីចុងខែកញ្ញា ឆ្នាំ ២០១៧ ដោយសារលោកកើតមានជំងឺជាច្រើនស្ថិតក្នុងកម្រិតធ្ងន់ធ្ងរ រួមមានក្រលៀន ទឹកនោមប្រៃ និងឈាមសឡើងខ្ពស់។ ស្ថានភាពពេលនេះ លោកត្រូវការឈាមប្រភេទ AB + ដែលជាប្រភេទឈាមដ៏ពិបាករក ហើយស្ថានភាពជំងឺរបស់លោក ស្ថិតក្នុងវេលាកាន់តែខ្សោះខ្សោយទៅហើយ រហូតដាច់ចិត្តពោលពាក្យមួយឃ្លាគួរឲ្យស្រណោះ "ខ្ញុំចង់រស់" ធ្វើឲ្យមិត្តរួមអាជីពស្លុតចិត្ត ក្រៃលែង។
ក្នុងនោះផងដែរ គេក៏បានឃើញ អ្នកនាង ទូច ស្រីលក្ខណ៍ ក៏ធ្លាប់បានទៅជួបសួរសុខទុក្ខផ្ទាល់ ព្រមជាមួយការទប់ចិត្តសឹងតែមិនហ៊ានបញ្ចេញព័ត៌មានមួយនេះមិនបាន។ ដោយពេលនោះលោក យូឌីស្កូបានប្រាប់ទៅកាន់អ្នកនាង ទូច ស្រីលក្ខណ៍ ថា "បងចង់រស់ និងចង់ឲ្យជីវិតបងដូចដើមវិញ" នៅពេលលឺពាក្យនេះ បានធ្វើឲ្យ ស្រីលក្ខណ៍ រឹតតែអាណិតខ្លោចផ្សាថែមទៀត។
ជាមួយគ្នានេះ ស្រីលក្ខណ៍ ក្រៅពីមិនអាចជួយអ្វីបានដុំកំភួន ឲ្យដឹងថា នាងមានតែកម្លាំងចិត្ត និងថវិកាបន្តិចបន្តួចជូនទៅមិត្តរួមអាជីពរូបនេះ និងសូមស្នើមិត្តរួមអាជីព ឬឯកឧត្ដម លោកឧកញ៉ា លោកជំទាវ លោកស្រី ប្រិយមិត្តទាំងឡាយដែលចិត្តសប្បុរស បើអាចសូមជួយមិត្តរួមអាជីពរបស់នាង តាមលទ្ធភាពផង។
យ៉ាងណា មិត្តរួមអាជីពលោកពីរនាក់មានឈាមប្រភេទកម្រនេះ និងបានបរិច្ចាគឲ្យលោក បន្តរស់មកដល់ពេលនេះ។ យ៉ាងណាក៏ដោយ តាមអ្នកនាង ទូច ស្រីលក្ខណ៍ ឲ្យដឹង គឺស្ថានភាពយូឌីស្កូនៅតែគួរឲ្យព្រួយបារម្ភដដែល។ ស្រីលក្ខ៍ ប្រាប់ថា ពេលនេះ អតីតដៃគូការងាររបស់នាង អស់លទ្ធភាពហើយ ហើយត្រូវការចាំបាច់រាល់ការឈឺឆ្អាលរបស់បងប្អូន។
ដូច្នេះហើយ តារាស្រីកូនមួយរូបនេះ បញ្ជាក់ថា ប្រសិនបើបងប្អូនចង់ជួយថវិកាដល់ យូឌីស្កូ អាចទាក់ទងមកលេខទូរសព្ទនាងផ្ទាល់បាន គឺ ០១៥ ៥៩ ៥៥ ៤៥។ មួយវិញទៀត នាងបន្ថែមថា ប្រិយមិត្តក៏អាចទៅជូនថវិកាលោកផ្ទាល់ជាមួយនាងក៏បានដែរ៕

Post a Comment