ដោយសារតែវីដេអូថ្ងៃមុនទេដឹង បានជាតារាកំប្លែង វ៉ាន់ នីឡា បង្ហោះសារមួយនេះឡើង (មានវីដេអូ)
កាលពីប៉ុន្មានថ្ងៃនេះ គេឃើញតារាកំប្លែងវ័យក្មេងស្រស់ស្អាតម្នាក់គឺ វ៉ាន់ នីឡា បានផ្ទុះការសង្ស័យជាថ្មីពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គមថានាងកំពុងមានគូស្នេហ៍ បន្ទាប់ពីលេចធ្លាយវីដេអូមួយបង្ហាញពីភាពស្និទ្ធស្នាលខ្លាំងរវាងនាង និង បុរសវ័យក្មេងម្នាក់ ដែលបុរសនោះ កន្លងមកធ្លាប់មានការលើកឡើងថាជាគូស្នេហ៍របស់នាង។ តែយ៉ាងណា នីឡា មិនដែលទទួលស្គាល់ថាបុរសនោះជាគូស្នេហ៍ឡើយ។
បន្ទាប់ពីគេបានឃើញនូវភាពសកម្មភាពស្អិតស្នាល របស់តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា និង បុរសខាងលើ ព្រមទាំងមានការសង្ស័យថាពួកគេជាគូស្នេហ៍នឹងគ្នានោះ ស្រាប់តែនៅប៉ុន្មានម៉ោងមុន កូនស្រីលោកតា វ៉ិចទ័រ រូបនេះ ក៏បានបង្ហោះពាក្យសម្ដីមួយឃ្លាលើគណនីអ៊ីនស្ត្រាក្រាម (instagram) ផ្ទាល់ខ្លួនថា «ពេលខ្លះ រឿងខ្លះ មិនបាច់ប្រាប់នរណាទេ ព្រោះគេមិនយល់» ហើយនេះអាចជាសារមួយទាក់ទងពីការបង្ហោះវីដេអូដើរលេងរបស់ពួកគេហើយមើលទៅ។
Post a Comment