Header Ads

គ្រួសារហង្សមាស ធ្វើឲ្យកក្រើកទៀតហើយកាលពីម្សិលមិញ សុទ្ធតែកំពូលតារាល្បីៗចូលរួម

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ នឹងខិតចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះហើយ ជាទូទៅក៏មានបងប្អូនខ្មែរយើងមួយចំនួនក៏តែងតែមានពិធីសូត្រមន្តដំឡើងរាសីមុនថ្ងៃចូលឆ្នាំមកដល់ផងដែរ ដើម្បីទទួលនូវសិរីសួស្តី រកស៊ីមានបាន និងសុខសប្បាយផងដែរ។


ចំណែកឯកាលពីម្សិលមិញនេះ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ គេក៏បានឃើញគ្រួសារហង្សមាសដ៏ធំមួយនេះក៏មានរៀបចំពិធីនេះផងដែរ ដោយមានការចូលរួមតារាចម្រៀង ក៏ដូចជាក្រុមការងារនៃផលិតកម្មមួយនេះចូលរួមយ៉ាងច្រើនកុះករផងដែរ នៅ Studio ហង្សមាសតែម្តង។


ដោយក្នុងនោះគេក៏បានឃើញតារាដែលចូលរួមសូត្រមន្ដតំឡើងរាសីនោះមានដូចជាកំពូលតារាចម្រៀងឱក សុគន្ធកញ្ញា ខេមរៈ សិរីមន្ដ ឆន សុវណ្ណរាជ Step ចំរើន សុភ័ក្រ រ៉េត ស៊ូហ្សាណា ឈីន រតនៈ កែវ សុបញ្ញា ជាដើម។ ហើយពួកគេទាំងអស់ក៏បានសម្តែងនូវអារម្មណ៍ រីករាយផងដែរចំពោះការជួបជុំដ៏ធំមួយនេះ ព្រោះពួកគេទាំងអស់កម្រមានឱកាសដូចនេះណាស់ នេះក៏ព្រោះតែមានការរវល់ភារកិច្ចរៀងៗខ្លួន៕


































No comments