Header Ads

លោក ផែង វណ្ណៈ បង្ហោះសារដ៏ខកចិត្តមួយ ដែលលោកស្ទើរតែមិនជឿនឹងភ្នែក ស្ដាប់លឺ​នឹងត្រចៀក នូវរឿងកំពុងកក្រើកមួយនេះ

នៅមុននេះបន្តិច នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកលោក ផែង វណ្ណៈ បានបង្ហោះសារខកចិត្តជាខ្លាំង ដែលលោកស្ទើរតែមិនជឿនឹងភ្នែក ស្ដាប់លឺ​នឹងត្រចៀក ថារឿងមួយនេះកើតប៉ះចំមន្ត្រីមួយរូបដែលលោកធ្លាប់គោរព និងឲ្យតម្លៃការងារដ៏សកម្ម តែប្រែក្លាយទៅជាយ៉ាងនេះទៅវិញ។ ក្នុងនោះផងដែរលោកបានបញ្ជាក់បន្ថែមទៀតថា៖


"តើព័ត៌មានដែលខ្ញុំបាន​ស្ដាប់លឺ​នឹងត្រចៀក និងរបាយការណ៍ដែលខ្ញុំបានឃើញ​នឹងភ្នែកជាការពិត​ ឬ​ ជាការសុបិន្ត​ ?

ខ្ញុំស្ទើរតែមិនជឿនឹងភ្នែក​ ស្ដាប់លឺ​នឹងត្រចៀកថា​ មន្ត្រីដែលខ្ញុំតែងតែគោរព​ កោតសរសើរ​អោយតម្លៃចំពោះការងារដ៏សកម្មក្លាយទៅឃាតករទេ​ ?​

ខ្ញុំពិតជាសោកស្ដោយណាស់​ មិនគួរមន្ត្រីល្អមួយរូបត្រូវបាត់បង់អនាគតដោយសារតែ​ទប់កំហឹងមួយឆាវមិនបាននោះទេ ។"៕













No comments