Header Ads

អានរឿងលម្អិតនេះចប់ អាណិតម្នាក់ស្រីនេះខ្លោចចិត្ត!!! បុរស​ជា​ប្តី​បាន​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​លើប្រពន្ធខ្លួន រហូតគំរាម​ឲ្យ​នាង​អារ​ប្រដាប់​ភេទថែមទៀត

ភ្នំពេញ៖ មានការ​ឃាត់​ខ្លួ​នមួយបាន​ធ្វើឡើង​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៨ ​នៅ​ចំណុច​ផ្ទះជួល​លេខ​១​បន្ទប់​លេខ​៦​ផ្លូវលំ​ភូមិ​ចោមចៅ២ សង្កាត់​ចោមចៅ​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយកម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​តាម​ពាក្យបណ្តឹង​របស់​ស្ដ្រី​ជា​ប្រពន្ធ ​ខ​ណៈ​បុរស​ជា​ប្តី​ចិត្ត​អប្រិយ​បាន​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​យ៉ាង​សារ​ហាវ​ព្រៃផ្សៃ​ ដោយ​បាន​ថត​វីដេអូ​ ពេល​រួមភេទ ​និង​គំរាម​ឲ្យ​ប្រពន្ធ​ខ្លួន​យក​ឡា​ម​អារ​ប្រដាប់​ភេទ​ទៀត​ផង​ដែល​ទង្វើ​នេះ​ ផ្ដើម​ចេញពី​រឿង​ប្រច័ណ្ឌ។


ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឡាយ វិ​ល័យ អាយុ​៣០​ឆ្នាំ ស្នាក់នៅ​ម្តុំ​កា​ណា​ស៊ីធី ផ្លូវ​វេ​ង​ស្រេង និង​ប្តី​ជា​ជនសង្ស័យ​ឈ្មោះ​នឹម ឈី​ន អាយុ​៣៦​ឆ្នាំ​។

ស្ត្រី​រងគ្រោះ​បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា ​ទោះបីជា​នាង​និង​បុរស​ជា​ប្ដី​ប្រពន្ធ​មិនទាន់​រៀបការ​ពេញ​ច្បាប់​ក៏​ពិត​មែនតែ​នាង​រស់នៅ​ជាមួយគ្នា​ដូច​ប្ដី​ប្រពន្ធ​ទៅ​ហើយ តែ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​លោក​ប្តី​ចិត្ត​អប្រិយ​ធ្វើទុក្ខបុកម្នេញ​ដល់​រូប​នាង​ដូចជា​រករឿង​មិនសូវ​លោះ​ពេល​ហើយ​ចុងក្រោយ​នេះ​លោក​ប្ដី​បាន​ធ្វើ​ទារុណកម្ម​ផ្លូវ​ភេទ​យ៉ាង​ព្រៃផ្សៃ​ បំផុត​ដោយ​រួមភេទ​ហើយ​ថត​ជា​វីដេអូ​ឃ្លី​ប​ទុក ថែមទាំង​ឲ្យ​ស្ត្រី​រងគ្រោះ​យក​ឡា​ម​អា​ប្រដាប់​ភេទ​ខ្លួនឯង​ថែម​ទៀត​ផង​ ដោយសារតែ​ទ្រាំ​និង​ទង្វើ​ប្តី​មិនបាន​ទើប​នាង​សម្រេច​ចិត្ត​រត់​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ដើម្បី​សុំ​ការ​អន្តរាគមន៍​។


ក្រោយពី​ទទួល​បាន​ព័ត៌មាន​ភ្លាម​កម្លាំង​អាវុធហត្ថ​ក៏បាន​ចុះ​ទៅដល់​បន្ទប់​របស់​ជ​ន​រងគ្រោះ​និង​ធ្វើការ​ឃាត់ខ្លួន​បុរស​ជា​ប្តី​យក​ទៅ​ធ្វើការ​សាកសួ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​បន្ត​ពី​ដំណើររឿង​ថា​ តើ​ហេតុអ្វី​ទើប​ហ៊ាន​ធ្វើ​នូវ​ទង្វើ​ដ៏​គួរ​ឲ្យ​ស្អប់ខ្ពើម​បែបនេះ។ បើ​តាម​មជ្ឈដ្ឋាន​នៅ​តំបន់​នោះ​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ​ប្ដី​របស់​នាង​មាន​អារម្មណ៍​ប្រច័ណ្ឌ​ប្រពន្ធ​ហួសហេតុ​ពេក​ ដោយសារ​នាង​មាន​សម្ផស្ស​ស្អាត​ជាង​ខ្លួន​ ទើប​គេ​ចេះតែ​មាន​អារម្មណ៍​រវើរវាយ​គិត​ច្រើន​ផ្ដេសផ្ដាស​ឈាន​ដល់​ការធ្វើសកម្មភាព​ដ៏​ស្មោកគ្រោក​នេះ៕










No comments