Header Ads

ទីបំផុតបុគ្គលិក ផលិតកម្មមហាហង្ស បានបង្ហោះសារសុំទោសជាសាធារណៈ ព្រោះតែ...

កាលពីម្សិលមិញនេះគេឃើញបុគ្គលិកបច្ចេកទេសខាងភ្លើងម្នាក់ឈ្មោះ ជន សុជាតិ ដែលបម្រីការងារនៅ ក្រុមហ៊ុន ផលិតកម្ម មហាហង្ស បានបង្ហោះសារមួយថាផលិតកម្មមួយនេះតែងតែធ្វើព្រងើយៗមិនព្រមបើកលុយឲ្យគ្រប់ចំនួននោះទេ ទោះបីជាខ្លួនទៅនិយាយជាមួយប៉ុន្មានដងហើយក៏ដោយ។ ដោយក្នុងនោះបុគ្គលិករូបនេះបានបញ្ជាក់បន្ថែមទៀថា៖


"សួស្ដីផលិតកម្មមហាហង្ស
#តេីក្រុមហ៊ុនចំណាយលុយច្រេីនណាស់មែនទេសំរាប់ថតរឿង?
#បានជាខ្វះលុយបេីកអោយខ្ញុំត្រឹមតែ450$?
#សុំទោសខ្ញុំមិនចង់ធ្វេីបែបនេះទេតែតាំងពីខែ06ឆ្នាំ2017
#រហូតមកទល់ឆ្នាំ2018ខែ03ទី28ហេីយ
#ពេលដែលខ្ញុំទៅបេីកលុយម្ដងៗបុគ្គលិកឆ្លេីយដោះសាររហូត##ម្ដងថាអត់លុយម្ដងថាចាំសួរមេតេីខ្ញុំគួរធ្វេីបែបណាបេីដោះសារហូតចឹង
#ខ្ញុំទៅម្ដងៗទៅទាំងអាម៉ាសមុខខំប្រាប់គេថា ថ្លៃផ្ទះជួលខ្ញុំគ្មានលុយអោយគេទេតែបុគ្គលិកធ្វេីមិនដឹងធ្វេីមិនលឺ
#ខ្ញុំមានការឈឺចាប់ណាស់"


តែក្នុងថ្ងៃនេះវិញ លោក ជន សុជាតិ ក៏បានបង្ហោះសារថ្មីមួយទៀតហើយ ក្នុងន័យសុំទោសចំពោះផលិតកម្មមួយនេះទៅវិញ នេះក៏ព្រោះតែលោកមានការយល់ច្រឡំ ហើយលោកក៏បានបញ្ជាក់បន្ថែមទៀតថា​​​​​​​៖ "ខ្ញុំ ជន. សុជាតិ ខ្ញុំបាទសុំទោសដែលខ្ញុំបានផុសកន្លងមកដែលយកផលិតកម្មមកលេងសេីចដែលធ្វេីអោយប៉ះពាល់ដល់កិត្តិយស ផលិតកមហាហង្ស ហេីយខ្ញុំមានវិប្បដិសារីដែលបានធ្វើកំហុសដ៏ធំនេះ នេះជាការយល់ខុសនិងច្រឡំរបស់ខ្ញុំបាទទេ ហើយសូមសន្យាថាមិនអោយមានរឿងនេះកើតឡើងជាលើកទីពីរដាច់ខាត។ សូមទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ៕"










No comments