Header Ads

ជិតដល់ថ្ងៃពិសេសអញ្ចឹងតើ បានជា កញ្ញា ដេននី ក្វាន់ ទៅហាងកាត់សម្លៀកបំពាក់

ភ្នំពេញ៖ ថ្មី​ៗ​នេះ តារា​សម្តែង​កញ្ញា ដេននី ក្វាន់ ដែល​​មាន​ស្រុក​កំណើត​មកពី​ខេត្ត​ព្រះ​វិហារ ដែល​​ល្បី​ថា​ មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ដូច​ជា​សេ​​ដ្ឋិ​​​នី​​ទាំង​ក្មេង ព្រោះ​តែ​មាន​រប​រ​រ​ក​ស៊ី​ក្រៅ​សិល្បៈ​រូប​នេះ​​ បាន​បង្ហើរ​សារ​តាម​ហ្វេសប៊ុក​ថា៖ «ជិត​ដល់​ថ្ងៃ​សម្ពោធ​ឃ្លាំង​លក់​រថ​យន្ត​ របស់​នាង​ខ្ញុំ​ហើយ! ចឹង​ក៏​​ឆ្លៀត​ពេល​មក​កាត់​សម្លៀក​បំពាក់​ឲ្យ​ហើយ​​ទៅ។ កុំ​ភ្លេច​ជួប​គ្នា​នៅ​សម្ពោធ​ឆាប់ៗ​នេះ​ណា ណប់​ចិត្ត​​សំខាន់​ពេល​នេះ រក​នឹក​ឈ្មោះ​ភ្ញៀវ​មិន​​​​​​ឃើញ​សោះ ណប់​ចិត្ត​ណា​មាន​ខ្លួន​ឲ្យ​ឈ្មោះ​ឲ្យ​ហើយ​មក!»។​


យ៉ាង​ណា​ចំណាយ​ប្រាក់​ក្នុង​ការ​បោះ​ទុន​រក​ស៊ី​លើ​មុខ​របរ​ថ្មី​មួយ​ទៀត​នេះ​ មិន​ត្រូវ​បាន​គេ​ដឹង​ថា ជា​ការ​ដាក់​ហ៊ុន​រួម​គ្នា​រវាង​គូ​ស្នេហ៍ និង​តារា​ស្រី​ជា​ម្ចាស់​សាឡន និង​ហាង​លក់​គ្រឿង​សង្ហារិម ដេននី ក្វាន់ ដែល​ចំណាយ​​ដើម​ទុន​ប្រហែល​ជាង​ ​១០ ​ម៉ឺន ដុល្លារ​​ កាល​ពី​ពាក់​កណ្តាល ​ឆ្នាំ ​២០១៦​ នោះ មិន​​បាន​បង្ហើប​​​​​ឲ្យ​ដឹង​ពី​ការ​ចំណាយ​​អស់​ប្រាក់​​ប៉ុន្មាន​លើ​មុខ​ជំនួញ​​ថ្មី​នេះ​​ឡើយ ​ដោយសារ​ប្រព័ន្ធ​ទូរ​សព្ទ​​របស់​នាង​មិន​អាច​ទំនាក់​ទំនង​បាន​។​


មួយ​រំពេច​ក្រោយ​មក​ក៏​ស្រាប់​តែ​ឃើញ​តារា​ស្រី​មាន​​រូប​សម្រស់​ផូរផង់ សាច់​សខ្ចី​ និង​សិចស៊ី កញ្ញា ដេននី ក្វាន់​ បង្ហោះ​សារ​​ប្រាប់​ពី​ការ​មមាញឹក​របស់​នាង​ដែរ​ថា៖ «រាល់​ថ្ងៃ​​ហត់​នឹង​ Business ណាស់​ រក​ពេល​សម្រាក​មិន​ចង់​បាន​!​ តែ​សម្រាប់​ខ្ញុំ​យ៉ាង​ណា​ក៏​ត្រូវ​​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ ដើម្បី​សម្រាក​ខួរ​ក្បាល​ខ្លះដែរ។ ក្នុង​មួយ​ឆ្នាំ​យ៉ាង​តិច​ក៏​បី​ប្រទេស​ ដែល​ត្រូវ​ទៅ​កម្សាន្ត​ ហើយ​ក្នុង​ឆ្នាំ​នេះ​កម្សាន​នៅ​ចិន ជប៉ុន និង​ឌូបៃ​។ ឆ្នាំ​ក្រោយ​ ចាំគិត​ទៀត​ថា គួរ​ទៅ​ប្រទេស​ណា​វិញ​ម្តង!»។​


គួរ​បញ្ជាក់​ដែរ​ថា ​ តារាស្រី​ស្រស់​ស្អាត​កញ្ញា​ ដេននី​ ក្វាន់ បាន​​​បើក​សម្ពោធ​​​ហាង​ពីរ​​ស្រប​គ្នា​​គឺ​ហាង ដេននី ក្វាន់ សាឡន ​ចំណាយ​ប្រាក់​ប្រមាណ ៤ ម៉ឺន​ដុល្លារ​និង​​ហាង​​លក់​​គ្រឿង​សង្ហារិម ​​ចំណាយ​ប្រាក់​ច្រើន​​ជាង​ហាង​សាឡន​ ​ដែល​មាន​ទីតាំង​នៅ​ម្តុំ​ស្ថា​នីយ​ទូរ​ទស្សន៍​​​អាស៊ី​អាគ្នេយ៍ កាល​ពី​ថ្ងៃ​​ទី ៦​ ខែ​ សីហា ឆ្នាំ ២០១៦​​ ប៉ុន្តែ​ក្រោយ​មក​តារាសម្ដែង ជាប់ងារ​​សម្រស់​សិចស៊ីរូបនេះ​ក៏​បាន​បិទ​ហាង ហើយ​ប្រកាស​ប្ដូរ​ទីតាំង​អាជីវកម្ម៕​























No comments