Header Ads

បងប្រុស លោក ខេមរៈ សិរីមន្ត ឡើងផ្ទះថ្មីភ្លាម មានសុទ្ធតែតារាល្បីៗ មកចូលរួម ហើយក៏មានរឿងភ្ញាក់ផ្អើលមួយកើតឡើងផងដែរ (មានវីដេអូ)

លោក ខេមរៈ ភារុណ គឺជា កវីនិពន្ធ ដ៏ល្បីមួយរូប ហើយលោកក៏ត្រូវជាបងប្រុសបង្កើតរបស់លោក ខេមរៈ សិរីមន្ត ផងដែរ ដោយអ្នកទាំងពីរកំពុងតែនៅទ្រនំផលិតកម្មរស្មីហង្សមាស។​ ហើយកន្លងទៅនេះលោក ភារុណ ក៏ធ្លាប់បាននិយាយថាលោកមិនចោលអាជីពជាអ្នកនិពន្ធនេះឡើយ ព្រោះវាជានិស្ស័យរបស់លោក តាំងតែពីតូច ហើយបានចូលរួមចំណែកឆ្លុះបញ្ចាំងតថភាពសង្គម នឹងផ្តល់ការអប់រំ តាមរយៈស្នាដៃនិពន្ធបទចម្រៀងរបស់លោក នឹងចូលរួមលើកស្ទួយវិស័យសិល្បៈចម្រៀងខ្មែរ ឲ្យកាន់តែរីកចំរើន លើឆាកជាតិ និងអន្តរជាតិ។


ចំណែកកាលពីម្សិលមិញនេះមានការភ្ញាក់ផ្អើលមួយបន្ទាប់ទីឃើញលោក លោក ខេមរៈ ភារុណ បានបង្ហោះរូបជាច្រើនក្នុងហ្វេសប៊ុកផ្ទាល់របស់លោកដែលមានឈ្មោះ Chau Sopanha នូវការថ្លែងនូវអំណរគុណដល់ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីឡើងផ្ទះរបស់គាត់។ ក្នុងនោះលោកបញ្ជាក់ថា៖ "ខ្ញុំបាទសូមគោរពថ្លែងអំណរគុណដល់បងប្អូននឹងភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមលើងផ្ទះខ្ញុំបាទ។ សូមគោរពជូនពរបងប្អូនទាំងអស់មានសុខភាពល្អជារៀងរហូត។ ដោយសេចក្តីគោរពរាប់អានអំពីខ្ញុំបាទ ខេមរៈ ភារុណ ព្រមទាំងគ្រួសារ🙏🙏🙏"។ ក្នុងនោះផងដែរ អ្វីដែលរឹតតែពិសេស និងមានការភ្ញាក់ផ្អើលពីអ្នកចូលរួមនោះគឺលោក ខេមរៈ សិរីមន្ត បានឡើងច្រៀងជាមួយដៃគូចាស់ទៀតផង គឺ សុខ ពិសី៕




























No comments