Header Ads

ខ្លាំងបាត់!!! ស្ងាត់ៗ នាយចឺម រៀបចំពិធីក្រុងពាលី និងបុកគ្រឹះសាងសង់វីឡាកូនកាត់ជូនម្តាយ ក្នុងទំហំទឹកប្រាក់... (មានវីដេអូ)

តារាកំប្លែងវ័យក្មេង នាយចឺម ដែលកំពុងល្បីឈ្មោះក្នុងវិស័យកំប្លែងបានឈប់លេងកំប្លែងតាមទូរទស្សន៍ទៀតហើយកាលពីពេលកន្លងទៅនេះ ដើម្បីយកឱកាស និងពេលវេលាមកពង្រឹងខ្លួនក្នុងអាជីពចម្រៀងវិញម្តង ស្របពេលដែលនាយចឺម កំពុងក្លាយជាតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ។


នាយចឺម បានបញ្ជាក់ប្រាប់ទៀតថា ការឈប់លេងកំប្លែងពីទូរទស្សន៍ CTN ដែលជាទ្រនំធ្លាប់ផ្តល់កំណើតសិល្បៈឱ្យខ្លួននោះ គឺខ្លួនគ្មានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វី ឬមានទំនាស់អ្វីជាមួយខាងស្ថានីយទូរទស្សន៍នោះទេ ហើយក៏សូមអរគុណ និងដឹងគុណដល់កន្លែងដែលបានផ្តល់កំណើតក្នុងវិស័យសិល្បៈកំប្លែងមួយនេះ រហូតដល់ខ្លួនទទួលបានឱកាសធំធេងដូចសព្វថ្ងៃនេះផងដែរ។ តាមពិតមូលហេតុដែលខ្លួនឈប់លេងកំប្លែង គឺគ្រាន់តែចង់ពង្រឹងសមត្ថភាពក្នុងវិស័យចម្រៀងក្នុងទ្រនំផលិតកម្មសាន់ដេ វិញម្តង ពោលគឺធ្វើយ៉ាងណា ឱ្យកាន់តែល្អជូនដល់ទស្សនិកជន បងប្អូនពុកម៉ែ។


ហើយសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ នេះដែរ នាយក៏បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ គឺនាយ ចឺម នៅព្រឹកថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដី ដើម្បីបុកគ្រឹះសាងសង់ផ្ទះថ្មីជូនម្តាយ ក្នុងទំហំទឹកប្រាក់ ១៤ម៉ឺនដុល្លារ ដែលជាប្រភេទ វីឡាកូនកាត់ដែលមានពីរសន្លឹក នៅឃុំមហាឬស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត​របស់ម្តាយតែម្តង។ ចំពោះក្នុងពិធី​នេះ គេក៏បានឃើញមានវត្តមាន​របស់លោក ឈុន សុវណ្ណភក្តី ដែលបងធម៌នាយចឺម និងអ្នកនៅក្នុងស្រុកភូមិជាច្រើនទៀតចូលរួមផងដែរ៕​





























No comments