Header Ads

ផ្ទុះល្បីទៀតបាត់ ដោយសារបទដ៏ប្លែកអស្ចារ្យរបស់ កញ្ញា ឱក សុគន្ធកញ្ញា ១បទនេះ (មានវីដេអូ)

អាគីមិត្តខ្ញុំ គឺជាបទចម្រៀងដែលទើបតែបង្ហោះក្នុង YouTube របស់ផលិតកម្មរស្មីហង្សមាស កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ កន្លងទៅថ្មីៗនេះ ដែលច្រៀងដោយកំពូលតារាចម្រៀង កញ្ញា ឱក សុគន្ធកញ្ញា ជាមួយបទភ្លេងដ៏ប្លែក និងជក់ចិត្ត ដែលជាការ និពន្ធទំនុកច្រៀង និងបទភ្លេង ដោយលោក Tony Winson III។ បន្ទាប់ពីទស្សនាបទនេះចប់ បានធ្វើឲ្យមហាជនជាច្រើន មានការកោតសរសើរចំពោះបទភ្លេង ការច្រៀង ការសម្តែង ដែលមើលទៅពិតជាប្លែកអស្ចារ្យខ្លាំងណាស់ រហូតធ្វើឲ្យទស្សនិកជនជាច្រើនមានការចែករលែកតៗជាច្រើនថែមទៀតផង។


ក្នុងនោះផងដែរក៏មានមហាជនមួយចំនួនបានលើកសរសើរដល់ផលិកម្មនេះជាខ្លាំង មិនត្រឹមតែរៀបចំបទដែលជាប្រពៃណីខ្មែរសម្រាប់ថ្ងៃចូលឆ្នាំខាងមុននេះទេ ហើយក៏មានបទបែបសម័យសម្រាប់រាំលេងកម្សាន្តផងដែរ បើនិយាយរួមគឺមានគ្រប់រស់ជាតិនៃបទចម្រៀងតែម្តង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាតើបទមួយនេះហេតុអ្វីក៏មានអ្នកគាំទ្រច្រើនយ៉ាងនេះ សូមទស្សនាទាំងអស់គ្នា៕

























No comments