អាសូរណាស់លោកអើយ!!! បុរសម្នាក់បើកបុកប៉ះបង្កាន់ដៃស្ពាន បណ្តាលឲ្យរបើកទ្វាររថយន្ត ហើយធ្លាក់ចុះទៅក្រោម
គេឃើញមានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង១០ និង៣៥នាទី ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ នៅស្ពានព្រែកក្តាម ដោយរថយន្តប្រភេទធុនធំ បើកបុកប៉ះបង្កាន់ដៃស្ពាន បណ្តាលអោយរបើកទ្វាររថយន្ត ហើយធ្លាក់អ្នកបើកបរ ពីលើស្ពានទៅក្រោមស្ពានបណ្ដាលអោយរងរបួសជាទម្ងន់។
ក្នុងនោះផងដែរ បើតាមប្រភពព័ត៌មានបានឲ្យដឹងបន្ថែមទៀតផងដែរថា អ្នកបើករថយន្តមានឈ្មោះហ៊ុន ចាន់ ភេទ ប្រុស អាយុ២៥ឆ្នាំទីលំនៅភូមិរោងម៉ាសុីនធំ ឃុំ អន្លុងវែង ស្រុក កណ្តៀង ខេត្ត ពោធិសាត់ បើកបរក្នុងទិសដៅ ពីកើតទៅលិច ហើយបើកមកដល់ចំណុចបត់ស្តាំ ផ្លូវបំបែក ក៏បានបុករះបង្កាន់ដៃស្ពានព្រែកក្តាម ហើយរបើកទ្វាររថយន្តខាងឆ្វេងបណ្តាលអោយអ្នកបើកបរហក់ចេញពីក្នុងកាប៊ីន ធ្លាក់ទៅក្រោមស្ពានរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗនោះក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

Post a Comment