Header Ads

ម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? ថ្ងៃនេះគេនាំគ្នារីករាយ តែលោក ហេង នរៈកក្កដា បែរជាជួបទុក្ខធំទៅវិញ

ថ្ងៃនេះជាថ្ងៃ៨ មីនា ឆ្នាំ២០១៨ ហើយវាក៏ជាថ្ងៃដ៏ពិសេសមួយផងដែរ ដែលមនុស្សជាច្រើនរំលឹក ក៏ដូចជាការដឹងគុណដល់ស្ត្រីទាំងឡាយដែលបានលះបង់នាពេលកន្លងមក ហើយក៏ដើម្បីបំបាត់ឲ្យអស់នូវការកេងប្រវ័ញ្ច​មិន​ស្កប់ស្កល់​លើ​កម្លាំង​របស់​នារី កុមារ ផងដែរ។ ក្នុងថ្ងៃនេះផងដែរ មានមនុស្សជាច្រើនបានបង្ហោះសារជូនពរ អ្នកខ្លះនាំក្រុមគ្រួសារដើរលេងសប្បាយ រីឯអ្នកខ្លះទៀតក៏មានកម្មវិធីផ្សេងៗផងដែរ។


តែក្នុងថ្ងៃនេះបែរជាតារាសម្តែងដែលល្បីមួយរូបគឺលោក ហេង នរៈកក្កដា បែរជាមានទុក្ខធំទៅវិញ ព្រោះម្តាយគាត់ទើបស្លាប់នៅថ្ងៃនេះតែម្តង ពិតជាក្តុកក្តួលខ្លាំងណាស់ពេលឃើញបែបនេះ ដោយក្នុងនោះលោកបានបង្ហោះសារដ៏ក្រៀមក្រំមួយថា៖


"ថ្ងៃ៨មីនា ជាថ្ងៃដែរស្រ្តីគ្រប់រូបសប្បាយរីករាយ ចុះហេតុអ្វីបានជាទេវតាធ្វេីបាបដល់អ្នកម្តាយខ្ញុំម្លេះ? តេីអ្នកម្តាយខ្ញុំខុសអី? ហេតុអីបានយកគាត់ទៅ? បេីយកគាត់ទៅហេីយ មិចមិនយកខ្ញុំទៅដែរទៅ? ទុកអោយខ្ញុំនៅធ្វេីអី? ខ្ញុំពិបាករស់នៅណាស់ពេលនេះ អ្នកម្តាយកំសត់កូនអេីយ កូនពិបាកក្នុងខ្លួនណាស់ មានជាតិក្រោយពិតកូនសុំធ្វេីជាកូនរបស់អ្នកម្តាយគ្រប់ៗជាតិ ទោះបីជាអ្នកបំរេីរបស់អ្នកម្តាយក៏ដោយ ក៏សុខចិត្តដែរ អោយតែបានជួបអ្នកម្តាយ 😭"


"ម៉ែអេីយ ម៉ែទៅលឿនពេកហេីយ ម៉ែថាពេលម៉ែជា ម៉ែចង់ទៅលេងសៀមរាបជាមួយកូន កូនសន្យាថាពេលម៉ែជាកូនជូនម៉ែទៅ ចុះលូវមិចម៉ែក្បត់ពាក្យសន្យាមួយកូនចឹងម៉ែ? ម៉ែដឹងទេថាកូនពិបាកណាស់ កូនធ្វេីចិត្តអត់បានទេម៉ែ ម៉ែអត់អាណិតកូនទេអី? ម៉ែអេីយ ម៉ែមកវិញមកម៉ែ 😭😭😭"



























No comments