ថាល្បីគឺល្បីមែន!!! ផ្ទុះកក្រើកដល់ប្រទេសថៃទៀត ដោយសារតែបទ "មាន់ស្រែ" របស់ កញ្ញា រ៉ាប៊ី (មានវីដេអូ)
មាន់ស្រែ គឺជាបទច្រៀងមួយដែលកំពុងតែពេញនិយមនាពេលថ្មីៗនេះ ដែលច្រៀងដោយ កញ្ញា រ៉ាប៊ី ក្នុងផលិតកម្មថោន ហើយបានបង្ហោះជាផ្លូវការណ៍ក្នុង YouTube របស់ផលិតកម្មមួយនេះកាលពីម្សិលមិញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨។ ក្នុងនោះផងដែរបទមួយនេះកាលពេលដែលមិនទាន់ចេញ វីដេអូចម្រៀងផ្លូវការណ៍ គឺទទួលបានចំណាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ព្រោះស្ទីលរាំបទមួយនេះពិតជាប្លែក សូម្បីតែក្មេងៗតូចៗគ្រាន់តែលឺភ្លេងនេះភ្លាមគឺគាត់តែងតែធ្វើកាយវិការដូចជាមាន់ អញ្ចឹង។
ដោយសារតែបទមួយនេះល្បីដូចនេះហើយ ទើបផលិតកម្មមួយនេះបានចេញជាវីដេអូចម្រៀងជាផ្លូវការណ៍ បើទោះបទមួយនេះមានការរិះគន់ខ្លះៗ ថាបទមួយនេះមិនសូវស៊ីគ្នាជាមួយការសម្តែងក៏ដោយ។ តែទោះជាយ៉ាងណា បទមួយនេះបានជ្រាបចូលក្នុងចិត្តទស្សនិកជនបាត់ទៅហើយ ដែលគេទទួលស្គាល់ថាពិតជាប្លែក និងពិរោះ ជាពិសេសចង់រាំងលេងកម្សាន្តតែម្តង។
ហើយអ្វីដែលរឹតតែភ្ញាក់ផ្អើលកាន់តែខ្លាំងនោះ សូម្បីតែក្នុង channel YouTube ដែលមានឈ្មោះថា The Inner Studio ដ៏ល្បីប្រចាំប្រទេសថៃក៏យកបទមួយនេះទៅរាំ និងបង្ហោះចូល YouTube ខាងលើនេះដែរកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ជាមួយកាយវិការសម្តែងឡូយអស់ទាស់តែម្តង។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាបទមួយនេះឡូយយ៉ាងណា រហូតដល់គេយកទៅរាំតាមនោះ សូមទស្សនាវីដេអូទាំងម្ចាស់ដើម ទាំងអ្នកយកទៅរាំតាមទាំងអស់គ្នា៕

Post a Comment