Header Ads

ពិតជារន្ធត់ណាស់!!! រថយន្តបុកបន្តកន្ទុយគ្នា បណ្តាលឲ្យកម្មករ​ច្រើន​នាក់​រង​របួស

ខេត្តព្រះសីហនុ៖ មន្ត្រីរដ្ឋបាលខេត្តថ្លែងថា ជនរងគ្រោះជាកម្មករ កម្មការីនីដែលរងរបួសធ្ងន់និងស្រាល ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តធំដឹកទឹកកក និងរថយន្តដឹកកម្មកររោងចក្រចំនួន៤គ្រឿងផ្សេងទៀតបានបុក បន្តគ្នានៅផ្លូវជាតិលេខ៤ ក្នុងឃុំបិតត្រាង កាលពីម៉ោងជាង៧ព្រឹក ថ្ងៃ៦ ខែមិនា ឆ្នាំ២០១៨ នេះ បច្ចុប្បន្នកំពុងសង្គ្រោះនៅតាមមន្ទីរពេទ្យរដ្ឋនិងពេទ្យឯកជនមួយចំនួនទៀតនៅក្រុងព្រះសីហនុនិងស្រុកព្រៃនប់។


មិនទាន់មានរបាយការណ៍ផ្លូវការពីចំនួនអ្នករងរបួសនៅឡើយទេ គិតត្រឹមម៉ោងជាង៩ព្រឹកថ្ងៃដ៍ដែលនេះ ប៉ុន្តែបើយោងតាមរបាយការណ៍បណ្តោះអាសន្នពីមន្ទីរពេទ្យនានាអោយដឹងថា មានអ្នករងរបួសប្រមាណជាង៦០នាក់ ក្នុងនោះមានទាំងកម្មការីនីមានផ្ទៃពោះផង កំពុងទទួលការព្យាបាលពីគ្រូពេទ្យ ដែលភាគច្រើនរងរបួសមធ្យមនិងស្រាលនិងខ្លះទៀតរងរបួសធ្ងន់។ សេចក្តីរាយការណ៍ពីមន្ត្រីអះអាងថា រថយន្ត៤គ្រឿងដែលជួបគ្រោះថ្នាក់នេះមានកម្មករកម្មការីនីជិះក្នុងរថយន្តសរុប១២០នាក់។ មកដល់ពេលនេះ មន្ត្រីរដ្ឋបាលខេត្តនិងមន្ត្រីជំនាញពាក់ពន្ធ័កំពុងជួយអន្តរាគមន៍ សម្រួលសព្វបែបយ៉ាង៕

























No comments