នាយករដ្ឋមន្រ្តីថៃ ទ្រាំលែងបានហើយ បន្ទាប់ពី មានគេនិយាយថា បើចង់រកសេវាសិចគឺទៅប្រទេសថៃ នោះ (មានវីដេអូ)
បើយោងតាមសារព័ត៌មានបរទេសមួយឈ្មោះ coconuts.co ដែលបានចុះផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅនេះមានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលជាខ្លាំងមួយ គឺលោក Hamat Bah រដ្ឋមន្ត្រីក្រសួងទេសចរណ៍របស់ប្រទេសហ្គាំប៊ី បានធ្វើការប្រកាសកាលពីពេលថ្មីៗនេះថា ទេសចរបរទេសដែលមានបំណងមកកម្សាន្ត ដើម្បីស្វែងរកសេវាកម្មផ្លូវភេទ មិនគួរធ្វើដំណើរទៅកាន់ប្រទេសរបស់លោកនោះទេ។ ផ្ទុយទៅវិញ លោកបានប្រាប់ទេសចរថា គួរទៅលេងនៅប្រទេសថៃ បើចង់ជាវសេវាកម្មយ៉ាងដូច្នេះ។
ក្នុងនោះផងដែរ លោក Bah ក៏បានបន្តទៀតថា "ប្រសិនបើអ្នកចង់រកសេវាកម្មសិច អ្នកគួរទៅលេងនៅប្រទេសថៃ។ ហ្គាំប៊ីមិនមែនជាកន្លែងផ្ដល់សេវាកម្មសិចទេ។ ហើយយើងក៏ចង់ឲ្យប្រជាពលរដ្ឋហ្គាំប៊ីត្រូវចងចាំនូវឃ្លានេះឲ្យច្បាស់ផងដែរ។ យើងមិនអាចទ្រាំមើលប្រទេសនេះឈានដល់ដំណាក់កាលដូច្នេះទេ។ យើងត្រូវការពារ និងអភិរក្សប្រទេសនេះ"។
បន្ទាប់ពីការប្រកាសរបស់រដ្ឋមន្ត្រីខាងលើនេះហើយ ក្រសួងការបរទេសថៃ បានផ្ញើលិខិតតាមស្ថានទូតខ្លួននៅប្រទេសសេណេហ្គាល់ ដោយស្ថានទូតមួយនេះក៏មានបេសកកម្មទំនាក់ទំនងជាមួយប្រទេសហ្គាំប៊ីផងដែរ ព្រមទាំងបានបញ្ជាក់ពីភាពមិនពេញចិត្ត ពីការលើកឡើងរបស់រដ្ឋមន្រ្តីទេសចរណ៍ប្រទេសហ្គាំប៊ីនោះទេ។ ក្រសួងការបរទេសថៃ បានហៅការនិយាយបែបនេះ ថាបានធ្វើឲ្យប៉ះពាល់ដល់រូបភាពទេសចរណ៍ថៃ។
ក្នុងនោះផងដែរ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក៏បានលើកឡើងកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅថា ប្រទេសថៃ ត្រូវតែផ្លាស់ប្តូររូបភាពនៃទិសដៅទេសចរណ៍សិច។ លោកក៏បានទទួលស្គាល់ផងដែរថា មនុស្សមួយចំនួនបានប្រកបមុខរបរនេះ ដើម្បីជីវភាពរស់នៅ។ ដូច្នេះរដ្ឋាភិបាល ត្រូវជួយដោះស្រាយទាំងការរកការងារធ្វើ និងចំណូលរបស់ពួកគេ ហើយត្រូវមើលថាតើពួកគេពេញចិត្តនឹងផ្លាស់ប្តូរមុខរបរផ្លូវភេទនេះដែរឬទេ។ លោកបន្ថែមថា មានអ្នកខ្លះ បានសម្រេចចិត្តប្រកបការងារនេះ ដើម្បីយកលុយទៅទិញទំនិញប្រណីតៗ។
លោកបានលើកឡើងពីការជំរុញគុណភាពទេសចរណ៍ នៅក្រុងប៉ាតាយ៉ា និងតំបន់ទេសចរណ៍ផ្សេងទៀត ដោយការផ្លាស់ប្តូរនូវរូបភាពទេសចរណ៍សិចនេះចេញ៕

Post a Comment