ដំណឹងថ្មីបំផុត៖ ជនសង្ស័យប្រើហឹង្សារលើបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ២ នាក់ ត្រូវបានឃាត់ខ្លួនហើយ
មុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះរូបភាពជនដៃដល់ ដែលត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃនេះ ដោយក្នុងនោះលោកបានសរសេរសារមួយបញ្ជាក់ថា៖
"ដំណឹងថ្មីបំផុត ៖ ជនសង្ស័យប្រើហឹង្សារលើបណ្ឌិត ស៊ុយ សារ៉េត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ២ នាក់ ត្រូវឃាត់ខ្លួន
មុននេះបន្តិចឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណអគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានអោយខ្ញុំដឹងថា ៖ ជនសង្ស័យប្រើអំពើហឹង្សារលើរូបលោកបណ្ឌិត ស៊ុយ សារ៉េត ចំនួន ២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃនេះ ។
មុននេះបន្តិចឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណអគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី បានអោយខ្ញុំដឹងថា ៖ ជនសង្ស័យប្រើអំពើហឹង្សារលើរូបលោកបណ្ឌិត ស៊ុយ សារ៉េត ចំនួន ២ នាក់ ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីឃាត់ខ្លួនបានហើយនៅរសៀលថ្ងៃនេះ ។
ឈ្មោះជនសង្ស័យ ៖
១.ឈ្មោះ យាត ទិត្យា ប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ អាស័យដ្ធាន ផ្ទះគ្នានលេខ ផ្លូវទី៧ ភូមិទួលគោក សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ ។
២.ឈ្មោះ អាន វិនទី ប្រុស អាយុ ២១ឆ្នាំ មុខរបរជាងមាស អាស័យដ្ធាន ផ្ទះ១០០៥ ផ្លូវ១៩៤ ក្រុម៤០ ភូមិ៩ សង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក ។
សមត្ថកិច្ចកំពុងសាកសួរចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ។
សូមកោតសរសើរសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានី ដែលបានដឹកនាំបញ្ជាដោយផ្ទាល់ក្នុងការស្រាវជ្រាវរហូតដល់ការឃាត់ខ្លួនជនសង្ស័យបាន ។ ចំពោះជនសង្ស័យសេសសល់ សមត្ថកិច្ចកំពុងបន្តតាមប្រម៉ាញ់មិនអោយរត់គេចខ្លួនរួចឡើយ ។"






















Post a Comment