ផ្អើលពេញផ្សារទំនើបអ៊ីអនទៀតហើយ ដោយឃើញ កញ្ញា ធី សុវណ្ណថា បានចូលរួមក្រុម Cambodia SuperModels
កាលពីពេលកន្លងទៅថ្មីៗនេះ កញ្ញាធី សុវណ្ណថា ត្រូវគណៈកម្មការសម្រេចជ្រើសរើសយកទៅប្រកួតនៅប្រទេសកូរ៉េដោយស្វ័យប្រវត្តិតែម្ដង ព្រោះមានការបោះឆ្នោតគាំទ្រច្រើនលើសលុប ពីអ្នកគាំទ្រ ក្នុងកម្មវិធីប្រឡងសម្រស់អន្តរជាតិ Queen of the Spa បានរៀបចំឡើងនៅ សោនក្លឹប កាលពីរាត្រីថ្ងៃទី២៦ កុម្ភៈ ឆ្នាំ២០១៨។ ហើយការប្រកួតផ្លូវការនៅប្រទេសកូរ៉េនេះ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៩ ដល់ ថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០១៨នាពេលឆាប់ៗខាងមុខនេះ។
ចំណែកកាលពីថ្ងៃ០៨ ខែមីនា ឆ្នាំ២០១៨ ចំថ្ងៃសិទ្ធិនារីអន្ដរជាតិ នោះ គេក៏បានឃើញសុវណ្ណថា បានចូលរួមជាអ្នកបង្ហាញម៉ូដ ដើរបង្ហាញផលិតផលគ្រឿងសម្អាងរបស់ឌួង ហ្សូរីដា ផ្អើលពេញផ្សារទំនើបអ៊ីអន ដោយកញ្ញា ធី សុវណ្ណថា មានសម្រស់លេចធ្លោគួរសមនៅពេលដែលប៉ះជាមួយអ្នកបង្ហាញម៉ូដសុទ្ធតែជាតារាល្បីៗ មានដូចជា អ្នកនាងចន ច័ន្ទលក្ខិណា, យ៉ែម ស្រីពេជ្រ, អ៊ឹង និមល និងអាចិន ជាដើមនោះ ក្នុងក្រុមបង្ហាញម៉ូដដែលដឹកនាំដោយកញ្ញាឌួង ហ្សូរីដា នោះ។
ក្នុងនោះផងដែរសម្រាប់អ្នកដែលបានមកទស្សនាផ្ទាល់វេទិកាបង្ហាញម៉ូដនោះ បានលាន់មាត់ថា ”ពិតជាស្រស់ស្អាតមិនចាញ់គ្នាមែន មិនថាតែកញ្ញា ធីវណ្ណថា ទេ សូម្បីតែតារាផ្សេងៗក៏ឡូយផងដែរ”។ ហើយគេក៏បានឃើញ កញ្ញា ឌួង ហ្សូរីដា ក៏បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ "អរគុណដល់ក្រុមម៉ូដែល Cambodia Supermodels សំរាប់ការចូលរួមបង្ហាញផលិតផលដែលមានលក់នៅ ហាង មុទិតា និង នៅស្តង់ពិព៌ណនៅ Aoen
🙏🏻
🙏🏻។ អរគុណដល់អតិថិជនទាំងអស់សំរាប់ការគាំទ្រ និង ជាវផលិតផលយ៉ាងច្រើនកុះករ
🙏🏻
🙏🏻"។
ក្នុងនោះផងដែរគេក៏បានឃើញកញ្ញា ធី សុវណ្ណថា បានបង្ហោះសារមួយក្នុងហ្វេសប៊ុករបស់ខ្លួនផងដែរថា៖ "នាងខ្ញុំ មានកិត្តិយសបានចូលរួមក្រុម Cambodia Super model...
😘"៕

Post a Comment