Header Ads

ជាប់៧ ធ្លាក់១នាក់ ពីកម្មវិធី Cambodian Idol កាលពីយប់មិញ គួរឲ្យស្តាយដល់ហើយ (មានវីដេអូ)

កាលពីយប់មិញនេះគឺ ជាកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គ Live Show សប្ដាហ៍ទី ៥ ដោយវគ្គមួយនេះពិតជាពិសេសខ្លាំងណាស់ ដែលតម្រូវឲ្យបេក្ខជន បេក្ខនារី រើសយកបទចម្រៀងដែលខ្លួនពេញចិត្តយកមកប្រឡងហើយ ថែមទាំងឲ្យរើសនូវសម្លៀកបំពាក់ដែលខ្លួនស្រឡាញ់ថែមទៀតផង។


ព្រោះតែហេតុនេះហើយកាលពីយប់មិញនេះឃើញមាន បេក្ខជន បេក្ខនារី ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលមើលទៅមិនដឹងថាជាអ្នកមកប្រឡងទេ គឺដូចជាតារាចម្រៀងអាជីបពិតៗ ជាមួយទឹកដមសំនៀងពិរោះមិនចាញ់គ្នាឡើយ។ ក្នុងនោះផងដែរ អ្វីដែលគួរឲ្យសោកស្តាយបំផុតនោះគឺ បេក្ខនារី ញឹម​ សួនសោភាទេពី ត្រូវបានចាកចេញពីកម្មវិធីទាំងស្រក់ទឹកភ្នែក ព្រោះទទួលការបោះឆ្នោតពីទស្សនិកជនតិចជាងគេ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ថាការបកស្រាយពួកគាត់ទំាងអស់នោះយ៉ាងម៉េច សូមទស្សនាវីដេអូដូចខាងក្រោមនេះ៕



































No comments