ល្បីទៀតហើយ លោក ម៉ៅ បូរ៉ា ហៅ រដ្ឋមន្ត្រីមុាំល្ហុង បានថត MV សុទ្ធតែជាមួយតារាល្បីៗអញ្ចឹង (មានវីដេអូ)
ភ្នំពេញៈ ពីមួយឆ្នាំទៅមួយឆ្នាំ លោក ម៉ៅ បូរ៉ា ដែលគេដាក់រហាសនាមឲ្យថា រដ្ឋមន្ត្រី ម៉ាំល្ហុង ដែលទើបតែបានប្រើរថយន្តកែច្នៃថ្មីមានឡូហ្គោខាងមុខម៉ាករ៉ុលរ៉យ ពណ៌លឿងស្រស់ ខាងក្រោយមានកញ្ចក់ថ្លាសម្រាប់ដាក់ម៉ាំល្ហុងឲ្យបានកាន់តែច្រើនជាងមុននោះ ឥឡូវលោកក៏គ្រោងពង្រីកមុខរបរបន្ថែមទៀត ដើម្បីចង់ឲ្យឆាប់បានសម្រេចក្តីប្រាថ្នាទិញផ្ទះវីឡាកូនកាត់តម្លៃប្រមាណជាង ៧ ម៉ឺនដុល្លារ។ ជាមុខរបរបន្តពីម្តាយមកជាង ២០ ឆ្នាំ លោក ម៉ៅ បូរ៉ា បានលក់ម៉ាំនៅក្រុងភ្នំពេញបានជិត ១ ទសវត្សរ៍ហើយ។
បុរសជាអ្នកលក់ម៉ាំល្ហុង ដែលធ្លាប់បានប្រើកង់ និងឈានដល់ម៉ូតូជិះឆ្វែលដឹកម៉ាំ ទៅលក់នៅតាមទីប្រជុំជននានាអមដោយឧបករណ៍បំពងសំឡេង និងតុបតែងកាយពាក់អាវធំកាលីបដូចតារាល្បី បានអភិវឌ្ឍខ្លួនមួយកម្រិតទៀតជារថយន្តប្រើគំនិតកែច្នៃថ្មីកាន់តែទាក់ទាញខ្លាំងជាងមុន នៅក្នុងមុខរបរចាស់ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៨ មក។
ស្រាប់តែកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ ទើបកន្លងទៅថ្មីៗនេះ លោកបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឃើញលោកបង្ហោះរូបជាមួយកំពូលតារាចម្រៀងក្នុងប្រទេសកម្ពុជា គឺអ្នកនាង ពេជ្រ សោភា ព្រមជាមួយកំពូលតារាកំប្លែងជើងចាស់ផងដែរគឺ នាយក្រឹម ដោយក្នុងនោះលោកបានសរសេរសារខ្លីមួយថា "ថ្ងៃនេះ ដើរតួ ចាស់ទៀតហើយ អត់បានអីណាណីនឹងគេទេមើលទៅ" ដូចនេះអាចបញ្ជាក់យ៉ាងច្បាស់ថាលោកបានចូលរួមថត MV ឲ្យផលិតកម្មរស្មីហង្សមាសផងដែរ។
នៅមិនទាន់អស់ទេសម្រាប់ថ្ងៃនេះវិញលោកក៏បានថតរូបជាមួយម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ ផងដែរគឺប្អូនប្រុស ពេជ្រ ថៃ តែម្តង ដោយក្នុងនោះលោកបានសរសេរសារមួយទៀតថា "ថ្ងៃនេះ ថតMV ជាមួយ ក្មួយ ពេជ្រ ថៃ នៅភ្នំបាសិទ្ធ"។ ដូចនេះមានតែរងចាំមើលទាំងអស់គ្នាទេ ថាបទដែលលោក បូរ៉ា (រដ្ឋមន្ត្រីមុាំល្ហុង) សម្តែងនេះជាបទអ្វីនោះ?

Post a Comment