Header Ads

គ្រាន់តែឃើញ MV របស់ នាយ ចយ ភ្លាម នាំគ្នាស៊ែរព្រាត ព្រោះសម្តែងសមដល់ហើយ (មានវីដេអូចម្រៀង)

បន្ទាប់ពីរៀបការរួចមក នាយ ចយ មាន រាសី កាន់តែឡើងខ្ពស់ជាបន្តបន្ទាប់ ជាក់ស្តែងកាលពីពេលថ្មីៗនេះផងដែរ បានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីតារាចម្រៀងវ័យក្មេង វីរៈ និច បានបង្ហោះរូបមួយសន្លឹក ជាមួយសារសរសេរថា ៖ "សង្សារថ្មីរបស់នាងខ្ញុំនៅក្នុង MV ចេញលក់ឆាប់ៗនេះ 😆"។ ដូចនេះអាចបញ្ជាក់បានថា នាយ ចយ ពិតជាមានហាងឆេងហើយ បន្ទាប់ពីផលិតកម្មដ៏ធំមួយនេះហៅនាយមកសម្តែងផងដែរនោះ។


តារាចម្រៀងវ័យក្មេង មានទឹកដមសម្លេងពិរោះកញ្ញា វីរៈ និច ដែលត្រូវជាក្មួយស្រីរបស់ តារាចម្រៀងល្បីលោកខាន់ ជេម គឺកំពុងបានទទួលការ ចាប់អារម្មណ៍ពីសំណាក់យុវវ័យ ក្នុងវិស័យសិល្បៈ ខណៈដែលកំពុងតែមានបទចម្រៀង នៅលើទីផ្សារច្រើនបទ។ បច្ចុប្បន្ន តារាចម្រៀងមានរូបសម្រស់ស្អាតរូបនេះ ឃើញថាមានការមមាញឹកខ្លាំង ចំពោះការងារ។


ហើយក្នុងថ្ងៃនេះផងដែរ អ្នកទាំងពីរបានធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី MV របស់ពួកគេបានចេញជាផ្លូវការហើយ ដោយបទចម្រៀងមួយបទនេះមានចំណងជើងថា៖ "ជយោ! សង្សារសុំបែកហេីយ" ច្រៀងដោយ កញ្ញា វីរៈ និច ព្រមទាំងសម្តែងជាមួយនាយ ចយ និងតារាល្បីៗជាច្រើនរូបទៀតផងដែរ។ ដូចនេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាទាំងអស់គ្នា៕


























No comments