Header Ads

សូមជួយស៊ែរម្នាក់មួយមក!!! បងសំណាង និង អូនសំណព្វ នៅបាត់ដំបង ពិតជាឡូយមែន (មានវីដេអូ)

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ខេត្តបាត់ដំបង នឹងមានការប្រារព្ធនូវកម្មវិធី សង្រ្កាន្ដបាត់ដំបង ដែលរៀបចំឡើងដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តបាត់ដំបង សហការជាមួយ សាលាខេត្តបាត់ដំបង នៅបរិវេណតំបន់ខាងរូបសំណាក់លោកតាដំបងក្រញូង វិទ្យាល័យនេតយ៉ង់ សាលាគរុកោសល្យភូមិភាគ៥។ ដូចនេះសូមអញ្ជើញអ្នកខេត្តបាត់ដំបងទាំងអស់ ភ្ញៀវជាតិ អន្តរជាតិ ចូលរួមកំសាន្ត និងទទួលអំណរឆ្នាំថ្មីទាំងអស់គ្នានៅក្នុងសង្រ្កាន្ដបាត់ដំបង នេះ។ ក្នុងនោះផងដែរ ក៏មានរូបភាពតំណាងពីរ គឺគេដាក់ឈ្មោះឲ្យថា "បងសំណាង និង អូនសំណព្វ" ក្នុងឆ្នាំនេះ ដែលមើលទៅប្លែក និងគួរឲ្យចាប់អារម្មណ៍បំផុត៕





























No comments