រឿងស្រីស្អាត អង្វរសុំឲ្យសម្តេចជួយរកយុត្តិធម៌ជូនឪពុកខ្លួន បានលេចលឺដល់អ្នកនាង ចន ចន្ទលក្ខិណា រហូតដល់ពោលពាក្យមួយថា...
កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ កន្លងទៅនេះ ប្រហែលជាមានមហាជនមួយចំនួនបានជ្រាបរួចមកហើយ ទាក់ទងស្រីស្អាតម្នាក់បង្ហោះសារមួយ ដើម្បីសុំឲ្យសម្តេចតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ជូនឪពុករបស់ខ្លួននោះ ហើយដំណឹងមួយនេះក៏បានលេចលឺដល់អ្នកនាង ចន ចន្ទលក្ខិណា រហូតដល់អ្នកនាងបានបង្ហោះសារមួយថា ៖ "តើហេតុអ្វីបានជាមិនព្រមដោះលែងគាត់ បើជនរងគ្រោះបានផ្តល់ចម្លើយថាលោកពូមិនពាក់ព័ន្តផង ? ដល់ថ្នាក់កូនស្រីគាត់យំអង្វរសុំការជួយពីសម្តេច គឺបានន័យថាមិនធម្មតាហើយ ខ្ញុំដឹងថាបងៗសមត្ថកិច្ចមានការងារនិងសំណុំរឿងច្រើនដែលត្រូវដោះស្រាយ តែបើគាត់ពិតជាគ្មានកំហុសមែន បងៗគួរដោះលែងគាត់ទៅ អាណិតគាត់ ឬក៏សំណុំរឿងគរលើតុច្រើនពេកបងៗធ្វើតាមលេខរៀងហើយមិនទាន់ដល់វេនគាត់ ? ឬក៏ចាំដល់មានអ្វីផ្សេងទើបអាចវែកឯកសារពីក្រោមយកមកដោះស្រាយជូនពលរដ្ឋបាន ? សុំទោសណា ខ្ញុំគ្រាន់តែឆ្ងល់តាមការបង្ហោះរបស់ប្អូនស្រីទេ"។
ចំណែកខាងក្រោមនេះជាសារទាំងស្រុងរបស់ស្រីស្អាតខាងលើដែលសុំអង្វរសម្តេចឲ្យជួយរកយុត្តិធម៌ជូនឪពុកខ្លួន ដោយនាងបានបង្ហោះនៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនមួយមានឈ្មោះ Aza Be Strong ដោយបញ្ជាក់ថា៖ ""🙏🙏ជួយស៊ែរយកតែបុណ្យទៅបងប្អូន អោយបានដល់សម្តេចផង😭😭😭🙏🙏កូនចៅសូមគោរពទៅដល់លោកពុកសម្តេច តេជោហ៊ុនសែនជាទីគោរពដ៏ខ្ពង់ខ្ពស់ និងអស់លោកដែលយល់ដឹងពីច្បាប់ច្បាស់លាស់ផង😭😭ថាកូនក្មួយឆោតល្ងង់ក៏ថាចុះ😭😭👉បងប្អូនក្នុងហ្វេកប៊ុកជួយពិចារណានិងចេញជាយោបល់តាមការគួរណា🙏🙏ថាយល់យ៉ាងណាចំពោះរឿងនេះ😭😭
😭😭កូនក្មួយមានរឿងអយុត្តិធម៌មួយ បានកើតឡើងចំពោះបុរសចំណាស់ម្នាក់ដែលជាឪពុកបង្កើតរបស់នាងខ្ញុំ 🙏សូមគោរព សម្តេចនិងអស់លោកដែលចេះច្បាប់និងយល់ដឹងច្បាស់លាស់ជួយចេញមកពន្យល់និងរកយុត្តិធម៌អោយឪពុកនាងខ្ញុំផង កូនចៅក្រៃក្រ ទីទាល់ណាស់ រកតែពុទ្ធោទេលោក ទេវតាអើយ😭😭កូនជឿថាយុត្តិធម៌ពិតជាមាន ហើយមានតែសម្តេចទេដែលស្រលាញ់និងអាចរកភាពត្រឹមត្រូវអោយជនក្រៃក្រដូចកូនបាន🙏ឪពុកនាងខ្ញុំជាអ្នករត់តាក់សុី កាលពីថ្ងៃ31/03/2018គាត់បានឌុបម៉ូយជាជនជាតិវៀតណាម ១ក្រុម ពីភ្នំពេញទៅកំពង់ចាម ដោយពួកគេប៉ាវឡាន ដេកនៅសណ្ឋាគារភ្នំប្រុស១យប់ លុះព្រឹកឡើងក៏ចុះមកហូបបាយទាំងអស់គ្នា ស្រាប់តែម្នាក់ស្រីជនជាតិវៀតណាមនោះបានស្រែកឆោឡោ ថាជួយនាងផង នាងបានត្រូវគេចាប់ជំរិត ហើយចំណែកពួកអាចាប់ជំរិតនោះរត់ចែកជើងគ្នាបាត់អស់ក្នុងពេលនុងដែរ ប៉ាខ្ញុំឮបែបនោះក៏រត់ទៅចាប់ដៃនាងនោះ ក្នុងបំណងជួយ ហើយនិយាយប្រាប់នាងថា តោះពូជួនទៅផ្ទះវិញ តែនាងមិនព្រមទៅទេ ខ្លាចប៉ាខ្ញុំជាបក្សពួកគេ។
👉សាច់រឿងដូចបានរៀបរាប់ខាងលើ ហើយចំលើយរបស់ដើមបណ្តឹងក៏បានឆ្លើយថា ឪពុងនាងខ្ញុំពិតជាមិនបានជាប់ពាក់ពាន់ក្នុងរឿងនេះទេ គាត់គ្រាន់តែជា តាក់សុី ជាន់ដានគេទេ ហើយបានរត់មកជួយនាងទៀត គាត់មិនដឹងអីទេ😭ខ្ញុំមានទាំងវីដេអូចំលើយសារភាពរបស់នាងទៀត នាងពិតជាឆ្លើយចឹងមែន😭ពួកអារត់បាត់អស់នោះទេដែលជាអ្នកប្រព្រឹត្តិ ហើយបានតេទូរស័ព្ទទៅទាលុយឪពុកម្តាយនាងនៅឯវៀតណាមទៀត នាងឮពួកវានិយាយបែបនោះពីល្ងាច ហើយទើបព្រឹកឡើងនាងភ័យក៏ស្រែកឆោឡោអោយគេជួយដូចនេះឯង😭😭ឥលូវនេះ ទាំងនាងនោះក៏ទៅស្រុកកំណើតវិញអស់ហើយ នៅឡើយតែឪពុកចំណាស់របស់នាងខ្ញុំទេដែលគេមិនព្រមដោះលែងដោយស្រួលនោះ😭😭
👉សាច់រឿងច្បាស់លាស់ក៏ដឹងអស់ហើយ ចំលើយសារភាពក៏ច្បាស់លាស់អស់ហើយ តែហេតុអ្វីនៅឃុំឃាំងឪពុករបស់កូនទៀត សម្តេចអើយជួយពន្យល់និងជួយពិចារណាផង តើនៅទោសអ្វីទៀតទៅ គ្រាន់តែជាសាច់រឿងជាន់ដានគេទេ ហេតុអ្វីតុលាការខេត្តកំពង់ចាម មិនទាន់ដោះលែងឪពុកនាងខ្ញុំទៀតអញ្ចឹង ឬទុកគៀបច្របាច់ករ ហុតឈាមអ្នកក្រយកលុយ? 🙏បើនាងខ្ញុំនិយាយខុស ក៏សូមលើកដៃសំពះសូមទោសចំពោះអស់លោកផង ដោយឆោតល្ងង់មិនយល់ពីច្បាប់ស្អីគេ មួយនេះពិតមែន😭😭បើខុសឆ្ងងឬមានអ្នកយល់ដឹងពីសាច់រឿងនេះពិតមែនសូមជួយចេញជាយោបល់ថាឪពុកខ្ញុំនៅជាប់ពីទោសស្អីទៅផងលោក🙏🙏
😭😭គាត់ចាស់ហើយ ហើយមានជំងឺប្រចាំកាយទៀត កើតទឹកនោមផ្អែមផង សន្លាក់ផង😭😭ដោះលែងគាត់ទៅអស់លោក ទេវតាអើយ កូនចៅរកតែពុទ្ធោរទេរាល់ថ្ងៃនេះ ល្អតែមើល តែមិនល្អសុីទេ ក្រណាស់លោក🙏🙏សម្តេចជួយរកយុត្តិធម៌អោយកូនផង😭😭ឬក៏អ្នកក្រត្រូវតែជួបរឿងអយុត្តិធម៌ មូលបង្កាច់ ទំលាក់កំហុស គ្រលាស់រឿងមិនពិតទៅជាបានប្រព្រិត្តិវិញ😭😭
👉អាអ្នកសារពត៌មានក៏ចឹងដែរ គេទើបតែហៅឪឯងទៅសួរនាំមិនបាន១ម៉ោង មិនទាន់ដឹងរឿងស្អីផង ចុះផ្សាយវ៉ាប់ សុតតែចាប់បានជនជាតិវៀតណាមម្នាក់ក្រោយចាប់ជំរិត តែសាច់រឿងពិត គាត់គ្រាន់ជាអ្នករត់តាក់សុីជាន់ដានគេសោះ😡😡
😭😭សម្តេចអើយជួយកូនផង កូនចៅទាល់ក្រណាស់ ឪពុករត់ឡាន បានតែម៉ាសុីៗចិញ្ចឹមអាត្មាទេ ជួយរកយុត្តិធម៌អោយអ្នកក្រផង😭😭កុំអោយអ្នកចាំតែបាន នៅតែហែលទឹកភ្នែកអ្នកក្រដោយមិនខ្លាចបាបបុណ្យគុណទោសទៀតអញ្ចឹងលោក🙏🙏"៕

Post a Comment