មាននរណាចង់ជិះអត់ រថភ្លើងដឹកអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ-ព្រលានយន្តហោះ ដាក់ឲ្យដំណើរការហើយ ជិះដោយឥតគិតថ្លៃពីថ្ងៃនេះ ដល់ដំណាច់ខែកក្កដា (មានវីដេអូ)
ភ្នំពេញ៖ កាលពីព្រឹកព្រលឹម ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ ទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន ខ្សែរថភ្លើងដឹកអ្នកដំណើរភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅស្ថានីយរថភ្លើងភ្នំពេញ។
ចំពោះរថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរ ពីស្ថានីយរថភ្លើងភ្នំពេញទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់។ នៅក្នុងរថភ្លើងមានដាក់ម៉ាស៊ីនត្រជាក់ ហើយប្រជាពលរដ្ឋដែលរស់នៅ ក្បែរព្រលានយន្តហោះ ហើយចង់ឡើងមករាជធានីភ្នំពេញ ក៏អាចប្រើប្រាស់រថភ្លើងនេះបានដែរ។ សម្រាប់ការដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននេះ អនុញ្ញាតឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ តាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨៕

Post a Comment