Header Ads

ពិតជាអស្ចារ្យណាស់!!! ភស្តុតាងថ្មី​អាចប្រហែលជាអតីតរាជវាំង ឫរាជដំណាក់បុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី២ នៅខ្នងភ្នំគូលែន

កាលពីម្សិលមិញនេះ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ គេឃើញក្នុងហ្វេសប៊ុកមួយរបស់ Archaeology and Development Foundation បានធ្វើការចែកចាយទាក់ទងរឿងមួយដែលមានការភ្ញាក់ផ្អើលជាខ្លាំង ទាក់ទង អតីតរាជវាំង ឫរាជដំណាក់បុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩ ដើមអរិយធម៌អង្គរ នៅខ្នងភ្នំគូលែន ដោយក្នុងនោះហ្វេសប៊ុកមួយនេះបានបញ្ជាក់យ៉ាងច្បាស់ថា៖


"ភស្តុតាងថ្មី​អាចប្រហែលជាអតីតរាជវាំង ឫរាជដំណាក់បុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ក្នុងសតវត្សទី៩ ដើមអរិយធម៌អង្គរ នៅខ្នងភ្នំគូលែន។

បុរាណវិទូនៃអង្គការមូលនិធិបុរាណវិទ្យា និងអភិវឌ្ឍន៍ កម្មវិធីភ្នំគូលែន(ADF) បានសហការជាមួយបុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ក្រសួងបរិស្ថាន អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅលើខ្នងភ្នំគូលែនបានធ្វើកំណាយស្រាវជ្រាវនៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។ ទីតាំងនេះមានឈ្មោះក្នុងឯកសារបារាំងហៅទីនេះថា "បន្ទាយ" បច្ចុប្បន្នហៅថា "ផ្ទះគូចារ្យ " ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម ភ្នំគូលែន។


គោលបំណង 
គោលបំណងក្នុងការស្រាវជ្រាវនេះ គឺផ្តោតសំខាន់ទៅលើការសិក្សារចនាសម្ព័ន្ទសំណង់រាជវាំងបុរាណមួយនេះឲ្យកាន់តែស៊ីជម្រៅ ថាតើសំណង់នេះសង់ពីអ្វី? រចនាបថអី្វ? មានប៉ុន្មានដំណាក់កាល? តួនាទីអ្វីខ្លះ? សង់ក្នុងឆ្នាំណាខ្លះ?

គោលបំណងទៅពេលអនាគត
១. ចងក្រងសក្តានុពលរបស់ឧទ្យានជាតិភ្នំគូលែន ដើម្បីចូលរួមបំពេញលក្ខខណ្ឌបញ្ជូលភ្នំគូលែនទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក
២. ធ្វើការបោះពុម្ភផ្សាយ ស្តីពីការរកឃើញថ្មីនៃរចនាសម្ព័ន្ធសំណង់រាជវាំងសម័យបុរាណដែលមាននៅលើខ្នងភ្នំគូលែន
៣. ប្រសិនជាអាចយើងនឹងធ្វើមជ្ឍមណ្ឌលព័ត៌មាននៅទីតាំងនេះផ្ទាល់ ដែលមានការគ្រប់គ្រងដោយ


គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ សម្រាប់ផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិធ្វើការស្វែងយល់អំពីប្រវត្តិទីតាំងនេះ។គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងក្លាយជាមគ្គុទេសប្រចាំតំបន់នេះផ្ទាល់ (Local guide) ដែលអាចរកប្រាក់ចំណូលបានតាមរយៈធ្វើការពន្យល់ដល់ភ្ញៀវដែលបានមកទស្សនាក្នុងសហគមន៍តំបន់ការពារធម្មជាតិរបស់គាត់ ។"៕








ប្រភព៖ Archaeology and Development Foundation

No comments