Header Ads

មិននឹកស្មានថា អ្នកនាង អ៊ីត ជូនពរ នាយ ចឺម ដែលជាក្មួយរបស់ខ្លួន ចំៗអញ្ចឹងសោះ

តារាកំប្លែងវ័យក្មេង នាយចឺម ដែលកំពុងល្បីឈ្មោះក្នុងវិស័យកំប្លែងបានឈប់លេងកំប្លែងតាមទូរទស្សន៍ទៀតហើយកាលពីពេលកន្លងទៅនេះ ដើម្បីយកឱកាស និងពេលវេលាមកពង្រឹងខ្លួនក្នុងអាជីពចម្រៀងវិញម្តង ស្របពេលដែលនាយចឺម កំពុងក្លាយជាតារាចម្រៀងលំដាប់ជួរមុខក្នុងផលិតកម្មសាន់ដេ។


ហើយសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៨ កន្លងទៅនេះ នាយក៏បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយតារាចម្រៀងវ័យក្មេងរបស់ផលិតកម្មសាន់ដេ គឺនាយ ចឺម នៅព្រឹកថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០១៧ បានរៀបចំពិធីក្រុងពាលីសុំម្ចាស់ទឹកដី ដើម្បីបុកគ្រឹះសាងសង់ផ្ទះថ្មីជូនម្តាយ ក្នុងទំហំទឹកប្រាក់ ១៤ម៉ឺនដុល្លារ ដែលជាប្រភេទ វីឡាកូនកាត់ដែលមានពីរសន្លឹក នៅ ឃុំមហាឬស្ស៊ី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលជា​ស្រុកកំណើត​របស់ម្តាយតែម្តង។


រីឯកាលពីម្សិលមិញនេះគឺជាថ្ងៃខួបកំណើតរបស់នាយ ចឺម តែម្តង តែមិនបានឃើញលោកធ្វើពិធីអ្វីឡើយ ដោយគ្មានតែមានការជូនពរជាច្រើនពីសំណាក់បងប្អូន មិត្តភ័ក្តិ ក៏ដូចជាអ្នកគាំទ្រជាច្រើន។ ហើយក្នុងនោះផងដែរគេក៏បានឃើញ អ្នកនាង អ៊ីត ក៏បានសរសេរសារជូនពរនាយ ចឺម ផងដែរថា​៖ "ថ្ងៃនេះជាថ្ងៃខួបកំណើតក្មួយក្បាលខួចរបស់មីង មីងសូមជូនពរក្មួយ អោយកាន់តែល្បី ហើយសម្រស់កាន់តែស្អាត💋 រកលុយបានច្រើនៗ ជួបតែសំណាងល្អ ជោគជ័យនៅក្នុងឆាកជីវិត💞( 5.4.2018 )"៕



























No comments