ឱក សុគន្ធកញ្ញា លេងមួយក្បាច់នេះ រឹតតែធ្វើឲ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង (មានវីដេអូ)
កម្មវិធី បុណ្យភូមិ នៅក្នុងឆ្នាំ២០១៨ នេះ គឺជាលើកទី៥ ហើយ ដែលបានប្រព្រឺត្តទៅ នៅវត្តគោកអំពិល តាមផ្លូវ៦០ម៉ែត្រ ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងបានចាប់ផ្ដើមកាលពីថ្ងៃទី០៦ ដល់ទី០៨ ខែមេសា ឆ្នាំ២០១៨ ដែលទើបតែបញ្ចប់កាលពីម្សិលមិញផងដែរ។ ហើយគេក៏បានឃើញតារាចម្រៀង និងសម្តែងល្បីៗជាច្រើនរូបបានចូលរួមថែមទៀតផង ដែលបានបង្កនូវភាពរីករាយជាខ្លាំង និងពោរពេញដោយក្តីស្រឡាញ់។
ហើយអ្វីដែលរឹតតែបានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលកាន់តែខ្លាំងនោះគឺ តារាចម្រៀង ឱក សុគន្ធកញ្ញា ត្រូវបានគេបង្ហោះរូបភាពសិទ្ធិស្នាលរបស់គាត់ ជាមួយអ្នកគាំទ្រដែលទៅមើលការសម្តែងនៅក្នុងកម្មវិធីបុណ្យភូមិ។ ក្នុងនោះផងដែរ អ្វីដែលកាន់តែពិសេស ហើយស្ទើរតែមិនអាចបំភ្លេចបាននោះ គឺតារារូបនេះពិតជាសាមញ្ញបំផុតក្នុងការស្វាគមន៍អ្នកគាំទ្ររបស់នាង ថែមទាំងសុខចិត្តទុកឡានចោលពេលចប់កម្មវិធី ទៅឡើងជិះម៉ូតូដើរលេងហាលក្តៅជាមួយអ្នកគាំទ្រយ៉ាងសប្បាយរីករាយ។
ទង្វើរទាំងនេះ អាចសបញ្ជាក់កាន់តែច្បាស់ថា តារារូបនេះពិតជាមិនប្រកាន់ខ្លួនឡើយ ដែលជាហេតុធ្វើឲ្យគាត់កាន់តែមានចំណុចពិសេសម្យ៉ាងបន្ថែមពីលើទឹកដមសំឡេង ស្ទីលតុបតែងខ្លួន ដែលជំរុញឲ្យ សុគន្ធកញ្ញា ទទួលបានការគាំទ្រកាន់តែខ្លាំងឡើង៕

Post a Comment