ព្រោះតែស្រឡាញ់ និងចូលចិត្ត ទើបធ្វើឲ្យ សុវត្ថិឌី ធារីកា បកស្រាយបទរបស់ លោកតា ស៊ិន ស៊ីសាមុត បានយ៉ាងពិរោះរណ្តំ (មានវីដេអូ)
កញ្ញា សុវត្ថិឌី ធារីកា គឺជាអតីតបេក្ខនារី ក្នុងកម្មវិធីប្រឡងចម្រៀង លំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី១ ដែលទទួលបានការគាំទ្រជាខ្លាំងពីទស្សនិកជនរហូតមកទល់ពេលនេះ បើទោះបី ធារីកា មិនបានលើកពានក៏ដោយ តែទឹកដមសំនៀងរបស់នាង នៅតែដក់ជាប់ក្នុងអារម្មណ៍របស់អ្នកស្តាប់ដដែល។
ចំណែកក្នុងថ្ងៃនេះវិញ គេក៏បានឃើញ ធារីការបានបង្ហោះវីដេអូចម្រៀងមួយ ដែលបានច្រៀងនូវបទពីដើមរបស់អធិរាជសម្លេងមាស លោកតា ស៊ិន ស៊ីសាមុត ដែលមានចំណងជើងថា "បងដើរកាត់ព្រៃ " ដោយក្នុងនោះកញ្ញា ក៏បានសរសេរសារមួយផងដែរថា៖ "ដោយសារតែការស្រលាញ់ចូលចិត្តបទពីដើម
😍
😃 នាងខ្ញុំសូមជូនចំរៀងមួយបទទៀត ដែលប្រគុំដោយ ក្រុមតន្រ្ដីយុវវជន"។
😍
😃 នាងខ្ញុំសូមជូនចំរៀងមួយបទទៀត ដែលប្រគុំដោយ ក្រុមតន្រ្ដីយុវវជន"។
គួររំលឹកឡើងវិញបន្តិចផងដែរថា ព្រោះតែស្រឡាញ់ក្នុងវិស័យសិល្បៈ ធារីកា ធ្លាប់បានចូលប្រឡងក្នុងកម្មវិធីជាច្រើនដែលមានដូចជា៖
- នៅឆ្នាំ ២០០៩ ក្នុងកម្មវិធី The star verities (ដឹស្តារវឺរាយធីស) TV 3 ជាប់លេខ១
- នៅឆ្នាំ ២០០៩ ក្នុងកម្មវិធី The star verities (ដឹស្តារវឺរាយធីស) TV 3 ជាប់លេខ១
- នៅឆ្នាំ២០១០ ក្នុងកម្មវិធី Kodomo ជំនាន់ទី ២ ជាប់នៅជយលាភី ១ ឯក
- បន្ទាប់មកបានដាក់ប្រលងក្នុងកម្មវិធី ពេជ្រកំពុងច្នៃ
- នៅឆ្នាំ ២០១៤ ក្នុងកម្មវិធី ផ្កាយរះក្នុងសួន
- នៅក្នុងឆ្នាំ ២០១៥ ក្នុងកម្មវិធី Carabao concert ប៉ុស្តិ៍បាយ័នធ្លាក់ម្ដង ដោយហេតុថាមិនគ្រប់អាយុ។ តែដាក់ម្ដងទៀតជាប់រហូតដល់វគ្គផ្ដាច់ព្រ័ត្របានលេខ៥
- នៅឆ្នាំ ២០១៥ នាងបានប្រាប់ថា បានដើរដាក់ពាក្យប្រលងឡើងវិលមុខ ហើយក៏បានប្រលងក្នុងកម្មវីធី សំនៀងចែងចាំង (២០០០០ នាក់ជាប់បានជុំទី ២៤) និង The voice Cambodia season 1។
ធារីកា ថ្លែងថា "ជាប់ដល់វគ្គចុចកៅអី តែចង្រៃអីដាក់ពាក្យទៅ គេ call មកជាប់បានទាំង២ កម្មវិធីរួចហើយបោះបង់កម្មវិធីមួយចោលនោះគឺ the voice Cambodia"។ ចំពោះកម្មវិធីចុងក្រោយគេ គឺក្រោយគេ គឺកម្មវិធី Cambodian Idol ដែលជាលទ្ធផល នាងបានជាប់ដល់ Top 4 ។ ប៉ុន្តែទោះយ៉ាងនេះក្ដី នាងប្រាប់ថា សម្រាប់នាង គឺជោគជ័យហើយ៕





























Post a Comment