Header Ads

កក្រើកទៀតហើយ!!! អ្នកដឹកនាំរឿងដ៏ល្បីម្នាក់ លោក ហ្វៃ សំអាង ទំលាយប្រាប់ឲ្យដឹងហើយថា រឿងមួយនេះ នឹងបញ្ចាំងនៅកញ្ចក់ទូរទស្សន៍បរទេសទៀត

កាលពីពេលថ្មីៗនេះគេឃើញក្នុងហ្វេសប៊ុករបស់លោក ហ្វៃ សំអាង ដែលត្រូវបានមហាជនទូទៅស្គាល់លោកថាគឺជាអ្នកដែលដឹកនាំ និងនិពន្ធរឿងមួយរូបដែលមានស្នាដៃខ្ពស់ លោកបានបង្ហោះរូបភាពពីសកម្មភាពក្នុងការថតរឿងភាគថ្មី គឺរឿង "កូនពស់កេងកង" ដែលផលិតឡើងយ៉ាងសំរិតសម្រាំងសម្រាប់ទូរទស្សន៍ហង្សមាស​ ហើយក៏នឹងចាក់បញ្ចាំងក្នុងឆ្នាំ២០១៨នេះ តែម្តង​ ដែលជាការនិពន្ធរឿងដោយ លោកហ្វៃ​ សំអាង និងលោកស្រី ប៉ុល​ ពិសី​ ដឹកនាំរឿង លោកហ្វៃ​ សំអាង ហើយរឿងមួយនេះមានរហូតដល់ទៅ​ចំនួន​ ២៥ភាគឯណោះ។


ចំណែកកាលពីម្សិលមិញនេះ គាត់បានទំលាយប្រាប់រឿងមួយទៀតថា រឿងមួយនេះក៏នឹងចាក់បញ្ចាំងតាមកញ្ចាក់ទូរទស្សន៍នៅបរទេសផងដែរ។​ លោកក៏បានបញ្ជាក់សារបន្ថែមទៀតថា៖


"ភាពដដែលៗគឺជាសត្រូវរបស់កែវភ្នែក!​ តែម្ហូបឆ្ងាញ់ដែលយើងធ្លាប់ទទួលទានរួចហើយ​ ហើយខានទទួលទានយ៉ាងយូររហូតជាងម្ភៃឆ្នាំលោកអ្នកប្រាកដជាចង់ទទួលទានម្តងទៀតហើយថែមទាំងចង់ដឹងថាតើរសជាតិរក្សានៅដូចដើម?ឆ្ងាញ់ជាងឬក៍អន់ជាង?ចំណែករឿងកូនពស់កេងកងក៏ដូចជាម្ហូបដែរ តែម្ហូបសម្រាប់ចក្ខុ​ នេះគឺជាខ្សែរឿងភាគសាច់រឿងខុសពីរឿងដុំ​ ការផលិតជាភាពយន្តភាគខ្នាតធំដែលចំណាយពេលវេលានិងថវិការហើយគឺជាភាពយន្តភាគទីមួយត្រូវបញ្ចាំងលើកញ្ចក់ទូរទស្សន៍បរទេស​ អ្វីដែលលោកកអ្នកទទួលបានពីរឿងនេះបន្ទាប់ពីទស្សនាហើយគឺ.......សូមរង់ចាំតាមដានទស្សនាលើកញ្ចក់ទូរទស្សន៍ហង្សមាសHD TV​ លោកអ្នកនឹងបានដឹងថាទទួលបានអ្វីខ្លះ?ហើយចង់ប្រាប់ទៅអ្នកខ្លះសូមកុំកាត់សេចក្តីនៅអ្វីដែលអ្នកមិនទាន់បានឃើញ​ បើអ្នកធ្វើដូចអ្នកបានធ្វើមកនោះគឺមហាជនគេកាត់សេចក្តីអោយអ្នកវិញគឺជាតួអង្គមារហើយឬក៍អាចថាអ្នកមិនមែនជានជាតិខ្មែរទៀតផង​ 🙏😍សូមជូនពរបងប្អីនមិត្តភក្ត័ជាទីស្រឡាញ់ជួបតែលាភសំណាងទាំងអស់គ្នា​។​ អរគុណចំពោះការLike និង​share 🙏😍"៕





























No comments