ពេលនេះ ក្មេងប្រុសស្វិតដៃ ដើររើសអេតចាយចិញ្ចឹមគ្រួសារ មានសង្ឃឹមហើយ ដោយសារតែបុគ្គលសំខាន់ពីររូបគាត់នឹង...(មានវីដេអូ)
កាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុករបស់លោក ឃុន ធារិទ្ធ (Rith Omega) ដែលជាផលិតករម្នាក់ របស់ផលិតកម្មថោន ហើយក៏ជាថៅកែហាង ឆបហ៍ឆា នៅខេត្តបាត់ដំបង បានធ្វើការប្រកាសស្វែងរកក្មេងប្រុសម្នាក់ដែលស្វិតដៃ ហើយខំរើសអេតចាយដើម្បីយកទៅចិញ្ចឹមគ្រួសារនៅឯស្រុកកំណើត គឺលោកបានបំណងជួយក្មេងនេះ ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងច្បាស់ថា៖
"សួស្តីតើមានបងប្អូនណាស្គាល់ពីប្រវត្តិប្អូនប្រុសនេះទេ? បើប្រវត្តិគេពិតដូចជាប្អូននិយាយខ្ញុំពិតជាចង់ជួយប្អូនប្រុស នឹងប្អូនរបស់គេបានដោយអាចធ្វើការជាមួយខ្ញុំនៅហាង ឆបហ៍ឆា បាត់ដំបង នឹងរស់នៅជាមួយខ្ញុំទាំង2បាន ការងារ ប្រាក់ខែ បាយ នឹងកន្លែងស្នាក់នៅ គឺខ្ញុំរាប់រងទាំងអស់..."។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោក ដួង តារា ដែលត្រូវបានគេស្គាល់គាត់ជា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជំនួយការ សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តចូលរួមធ្វើការងារសង្គមផងដែរ លោកបានបង្ហោះសារមួយថា៖
"គ្រប់គ្នាអាណិតស្រឡាញ់ប្អូនឡាំង
😍
កាលពីពេលចូលឆ្នាំចិនថ្មីៗកន្លងទៅនេះ ខ្ញុំបានអោយអាំងប៉ាវនៃក្តីស្រឡាញ់និងស្នាមញញឹមដល់ប្អូន។ ខ្ញុំក៏បានសួរនាំប្អូនអំពីចំណង់ចំណូលចិត្តនៃការសិក្សារៀនសូត្រ។ ប្អូនបានប្រាប់ខ្ញុំថាប្អូនធ្លាប់បានរៀននៅវិទ្យាល័យមួយពីមុន។ ប្អូនចូលចិត្តគណិតវិទ្យា។ ខ្ញុំបានអោយប្អូនសាកល្បងសរសេរអក្សរដៃឆ្វេងអោយខ្ញុំមើល។ ប្អូនចេះសរសេរមែន!។ ប៉ុន្តែពេលនេះប្អូនបានភ្លេចអស់ច្រើនណាស់ហើយ។ ប្អូនចង់ចូលរៀនវិញខ្លាំងណាស់ ។ យើងទាំងអស់គ្នាក៏ចង់អោយប្អូនបានចូលសាលារៀនវិញដូចគ្នា។ តែប្អូនត្រូវប្រឈមនឹងបញ្ហាមួយចំនួន…
តើមានបងប្អូនចង់ជួយអ្វីខ្លះដល់ប្អូនឡាំង?
តើបងប្អូនចង់អោយប្អូនឡាំងបានចូលសាលារៀនវិញទេ?
អគុណបងប្អូនទាំងអស់គ្នាដែលបានចូលរួមជំរុញការកសាងអំពើល្អក្នុងសង្គមជាតិយើង!
ទោះបីនៅទីណាក៏ដោយ គឺយើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែង!
Cambodia Sharing Love & Smile. Because We Care."៕
"សួស្តីតើមានបងប្អូនណាស្គាល់ពីប្រវត្តិប្អូនប្រុសនេះទេ? បើប្រវត្តិគេពិតដូចជាប្អូននិយាយខ្ញុំពិតជាចង់ជួយប្អូនប្រុស នឹងប្អូនរបស់គេបានដោយអាចធ្វើការជាមួយខ្ញុំនៅហាង ឆបហ៍ឆា បាត់ដំបង នឹងរស់នៅជាមួយខ្ញុំទាំង2បាន ការងារ ប្រាក់ខែ បាយ នឹងកន្លែងស្នាក់នៅ គឺខ្ញុំរាប់រងទាំងអស់..."។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ លោក ដួង តារា ដែលត្រូវបានគេស្គាល់គាត់ជា អនុរដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្រ្តី និងជំនួយការ សម្តេចតេជោ ហ៊ុន សែន ហើយលោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តចូលរួមធ្វើការងារសង្គមផងដែរ លោកបានបង្ហោះសារមួយថា៖
"គ្រប់គ្នាអាណិតស្រឡាញ់ប្អូនឡាំង
😍កាលពីពេលចូលឆ្នាំចិនថ្មីៗកន្លងទៅនេះ ខ្ញុំបានអោយអាំងប៉ាវនៃក្តីស្រឡាញ់និងស្នាមញញឹមដល់ប្អូន។ ខ្ញុំក៏បានសួរនាំប្អូនអំពីចំណង់ចំណូលចិត្តនៃការសិក្សារៀនសូត្រ។ ប្អូនបានប្រាប់ខ្ញុំថាប្អូនធ្លាប់បានរៀននៅវិទ្យាល័យមួយពីមុន។ ប្អូនចូលចិត្តគណិតវិទ្យា។ ខ្ញុំបានអោយប្អូនសាកល្បងសរសេរអក្សរដៃឆ្វេងអោយខ្ញុំមើល។ ប្អូនចេះសរសេរមែន!។ ប៉ុន្តែពេលនេះប្អូនបានភ្លេចអស់ច្រើនណាស់ហើយ។ ប្អូនចង់ចូលរៀនវិញខ្លាំងណាស់ ។ យើងទាំងអស់គ្នាក៏ចង់អោយប្អូនបានចូលសាលារៀនវិញដូចគ្នា។ តែប្អូនត្រូវប្រឈមនឹងបញ្ហាមួយចំនួន…

Post a Comment