ទិដ្ឋភាពដ៏រីករាយបំផុតបន្ថែមទៀត ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៣ វគ្គផ្តាច់ព្រ័ត្រ កាលពីយប់មិញ (មានវីដេអូ)
កាលពីម្សិលមិញនេះ ម្ចាស់ជ័យលាភី កម្មវិធីប្រឡចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី ៣ វគ្គផ្តាច់ព្រ័ត្រ បានរកឃើញហើយ គឺបានទៅលើ បេក្ខជន គ្រី ថៃពៅ ដែលបានប្រព្រឹត្តទៅកាលពីរាត្រីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៨ ជាមួយការអបអរសាទរជាខ្លាំងពីទស្សនិកជនដែលបានចូលរួមទស្សនាផ្ទាល់ ជាមួយការបោះឆ្នោតគាំទ្រផងដែរ។ ចំពោះបេក្ខជន និងបេក្ខនារី ដែលមិនបានទទួលជ័យលាភីនេះ មានដូចជា ចែម ស្រីល័ក្ខ, សៀក ញញឹម និង ឈាង សុវណ្ណាវី។
ក្នុងនោះផងដែរ លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង ឯកឧត្ដម ខៀវ កាញារឹទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានអញ្ជើញជាអធិបតីក្នុងកម្មវិធីនេះផងដែរ នៅផ្សារអ៊ីអន រាជធានីភ្នំពេញ។
ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជន បេក្ខនារី សរុបចំនួន ៤រូប ទី១ លោក សៀក ញញឹម ទី២ កញ្ញា ចែម ស្រីល័ក្ខ ទី៣ កញ្ញា ឈាង សុវណ្ណាវី និង ទី៤ លោក គ្រី ថៃពៅ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជន និងបេក្ខនារីបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព ។
ជាទីបញ្ជប់ក្នុងការប្រកួតនេះ បេក្ខជន គ្រី ថៃពៅ បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធី “ Cambodian Idol” រដូវកាលទី៣ នេះ ដោយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន១៥០លានរៀល ។ ចំណែកឯបេក្ខជន និងបេក្ខនារីដែល មិនបានលើកពានបានទទួលថវិកាឧបត្ថម្ភចំនួន ១.០០០ដុល្លារ ។ ខាងក្រោមនេះគឺជារូបភាពដ៏សប្បាយរីករាយពីបេក្ខជនដែលទទួលបានពាន និងការផ្តល់ស្នាមញញឹមពីនាក់គាំទ្រផ្សេងៗ៕

Post a Comment