មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Step បានបញ្ជាក់យ៉ាងច្បាស់ពីទំនាក់ទំនងលោក និង វីរៈនិច្ច
នៅមុននេះបន្តិចគេឃើញក្នុងហ្វេសប៊ុកផេករបស់តារាចម្រៀងវ័យក្មេងគឺលោក Step បានបង្ហោះរូបភាពមួយសន្លឹកដែលថតពីអ្នកតារាចម្រៀងស្រី ក្នុងផលិតកម្មសាន់ដេ គឺ វីរៈនិច្ច ព្រមជាមួយការសរសេរសារដ៏ខ្លីមួយជាភាសាអង់គ្លេសថា៖ "It's been a long time since we met each other. It's great catching up with an old friend" ដែលបកប្រែជាភាសាខ្មែរថា៖ "យើងទាំងពីរនាក់គឺកម្របានជួបគ្នាណាស់។ តែពេលនេះគឺជាឱកាសល្អមួយដែលបានជួបមិត្តចាស់របស់ខ្ញុំ"។
ដោយសារតែរូបភាពមួយសន្លឹកនេះហើយបានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនោះ ព្រោះគេពិតជាសឹងមិនដែលឃើញពួកគេទាំងពីរមានទំនាក់ទំនងជាមួយគ្នា សូម្បីតែនៅលើឆាកប្រគំតន្ត្រីផ្សេងៗក៏ដោយ ប្រសិនបើជាលោក Step មិនបានបញ្ជាក់ទេ ប្រាកដជាមិនដឹងថាពួកគេជាមិត្តចាស់នឹងគ្នាឡើយ៕
Post a Comment