Van Nistelrooy ដល់អង្គរវត្តភ្លាម ថតរូបបង្ហោះអួតមិត្តភ័ក្ដិភ្លែតតែម្តង
កាលពីម្សិលមិញនេះ គេឃើញក្នុងហ្វេសប៊ុកផេករបស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហោះសារ និងរូបភាពមួយសន្លឹករបស់ អតីតកំពូលជើងឯកខ្សែប្រយុទ្ធក្រុមបីសាចក្រហម MANCHESTER UNITED ព្រមទាំងសរសេរសារមួយថា៖ "Welcome Van Nistelrooy to Angkor Wat."។
ក្នុងនោះផងដែរគេក៏បានឃើញលោក Ruud van Nistelrooy បានបង្ហោះរូបមួយសន្លឹកនៅលើ Instagram ផងដែរ កាលពីម្សិលមិញនេះ ដើម្បីជាការបង្អួតដល់មិត្តខ្លួនដទៃទៀត ដែលមិនបានមកលេងនៅអង្គរវត្ត។ មិនត្រឹមតែប៉ុណ្ណោះ អតីតខ្សែប្រយុទ្ធឆ្នើមរូបនេះ ក៏បានសរសេរអក្សរអង់គ្លេសមួយឃ្លាផងដែរថា "Orkun Charon Kamphuchia! Thank you very much Cambodia!🙏🙏❤️❤️” ។
លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាកីឡាករដ៏ឆ្នើមបំផុតម្នាក់ក្នុងជំនាន់របស់គាត់ដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិហូឡង់រូបនេះល្បីឈ្មោះជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ដែលលោកបានបង្ហាញខ្លួនចំនួន ៨១ លើក ដោយស៊ុតបញ្ចូលទីបាន ៦០ គ្រាប់៕

Post a Comment