ធនាគារ អេស៊ីលីដា (ACLEDA) អាចនឹងបញ្ចប់ការជ្រើសរើសបុគ្គលិក នៅឆ្នាំ ២០១៩ ដោយសារតែ...
អេ ស៊ី លី ដា(ACLEDA) គឺជាធនាគារមួយដ៏ចំណាស់ និងកំពុងឈរនៅលើកំពូលតារាងក្នុងចំណោមធនាគារទាំងអស់នៅកម្ពុជា។ ហើយធនាគារនេះ គ្រោងនឹងបិទបញ្ចប់ការជ្រើសរើសបុគ្គលិកនៅឆ្នាំ២០១៩ ខណៈអត្រាតម្រូវការបុគ្គលិកបានថយចុះជារៀងរាល់ឆ្នាំ។
លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិរបស់ ធនាគារ អេ ស៊ី លី ដា បានមានប្រសាសន៍ឲ្យដឹងថា៖ ការជ្រើសរើសបុគ្គលិករបស់ធនាគារ អេ ស៊ី លី ដា បានថយចុះពី៥ភាគរយ មកនៅត្រឹម៣ភាគរយ នៅឆ្នាំនេះ ហើយអាចនឹងបន្តថយចុះមកនៅត្រឹម ២ភាគរយ នៅឆ្នាំក្រោយ ឈានទៅរកការបិទបញ្ចប់ការជ្រើសរើសបុគ្គលិកបន្ថែមនៅឆ្នាំ ២០១៩ ដោយជំនួសមកវិញនូវការបម្រើសេវាកម្មផ្សេងៗតាមបែបបច្ចេកវិទ្យាទំនើប។
លោកក៏បានរំលឹកផងដែរថា ការចាប់ផ្តើមធនាគារ អេ ស៊ី លី ដា ដំបូង ស្ថាប័ននេះប្រឈមមុខនឹងបញ្ហាកង្វះបុគ្គលិកដែលមានជំនាញវិជ្ជាជីវជាខ្លាំង ជាហេតុធ្វើឲ្យស្ថាប័នត្រូវបណ្តុះធនធានមនុស្សអស់រយៈពេលប្រមាណ២ឆ្នាំ និងបានអភិវឌ្ឍន៍ខ្លួនជាបន្តបន្ទាប់រហូតអាចផ្លាស់ប្តូរពីធនាគារឈរនៅបាតតារាង ឡើងមកកំពូលតារាងដោយចំណាយពេលប្រមាណ ១០ឆ្នាំ។
លោកក៏បន្តទៀតថា បច្ចុប្បន្ននេះ ធនាគារ អេ ស៊ី លី ដា បានកំពុងព្យាយាមផ្សាភ្ជាប់ទំនាក់ទំនងល្អជាមួយដៃគូ និងផ្តល់ភាពងាយស្រួលដល់ដៃគូ ឫ អតិថិជន តាមរយៈការផ្តល់សេវាកម្មដោយប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប តាមមធ្យោបាយផ្សេងៗ ដែលជាហេតុធ្វើឲ្យតម្រូវការបុគ្គលិកកាន់តែថយចុះជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ៕

Post a Comment