សម្ដេចបានមានប្រសាសន៍ថាៈ « ឥឡូវនេះ ដើម្បីុំកុំឲ្យអ្នកមានបៀរវត្សទាបបំផុតជាង ១លានរៀល ត្រូវជាប់ពន្ធ...នៅក្នុងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៨ ដែលត្រៀមនឹងចេញខាងមុខនេះ... គឺនឹងដាក់តម្លើងពី ១លានរៀល ទៅ ១លាន ២សែនរៀល ...ដល់ ១លាន ២សែនរៀល ទើបជាប់ពន្ធ»។
«អត្ថប្រយោជន៍នេះ មិនមែនបានតែមន្ត្រីរាជការ...ប៉ុន្តែវាបានទូទៅ...ទៅដល់កម្មករ ទៅដល់គ្រប់ផ្នែក...ដែលអាចនិយាយបានថា ចាប់ពី ៣០០ដុល្លារចុះក្រោម គឺអត់មានជាប់ពន្ធទេ»។ សម្ដេចបញ្ជាក់បន្ថែម។
នៅឆ្នាំ ២០១៧ រាជរដ្ឋាភិបាល បានកំណត់ពន្ធលើប្រាក់បៀរវត្សន៍របស់ប្រជាពលរដ្ឋ ដែលជាមន្ត្រីរាជការ និងបុគ្គលិកឯកដែលមានប្រាក់ខែចាប់ពី ១លានរៀល ត្រូវជាប់ពន្ធ ខណៈច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០១៨ ខាងមុខ នឹងត្រូវគិតពន្ធលើប្រាក់បៀរវត្សចាប់ពី ១លាន ២សែនរៀលឡើងទៅ៕




















No comments:
Post a Comment