Header Ads

ចប់បាត់ហើយពេលនេះ ល្បិចដដែល!!! ហេតុតែចង់បានមាស ទីបំផុតបានត្រឹមតែដីខ្សាច់មួយថង់

ស្ត្រីរងគ្រោះ ដែលចាញ់បោកក្រុមចោរ ទម្លាក់យោងនោះ មានឈ្មោះយន់ សារីម អាយុ ៤១ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។


តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនកើតហេតុ គាត់បានដើរចេញពីផ្ទះ សំដៅទៅផ្សារទឹកថ្លា ខណៈពេលទៅដល់មុខ ផ្សារ ស្រាប់តែលេចមុខស្ត្រីម្នាក់ ដើរមកទន្ទឹម ហើយសួរគាត់ថា មានឃើញ ឬរើសបានកាបូប លុយ១អត់ មានគេជ្រុះបាត់? ស្រាប់តែគាត់ មិនទាន់បានឆ្លើយផង ក៏មានស្ត្រីម្នាក់ដើរ មក ឆ្លើយថា កុំមាត់កាបូបលុយនោះគឺនាងជាអ្នក រើសបាន បន្ទាប់មកស្ត្រីនោះ បានបើកកាបូប ឱ្យគាត់មើលឃើញសុទ្ធតែមាសក្រហមច្រាល។


ស្ត្រីរងគ្រោះ បន្តថា បន្ទាប់មក ស្ត្រីសង្ស័យ បានប្រាប់គាត់ថា កុំមាត់ប្រាប់អ្នកណាឱ្យដឹង ទុកចែកគ្នា៣នាក់ រួចក៏ល្បួងនាំគាត់ឡើងជិះ ម៉ូតូ សេ១២៥ បើកបរដោយបុរសម្នាក់ (ម៉ូតូ ១គ្រឿងជិះគ្នា៤នាក់) នាំគ្នាជិះចេញទៅ លុះ ដល់ចំណុចខាងលើ ជាកន្លែងស្ងាត់ក៏ឈប់ បន្ទាប់ មក ស្ត្រីសង្ស័យក៏បើកកាបូបឱ្យគាត់មើលម្តង ទៀត ឃើញមាសក្រហមច្រាលដដែល ហើយ ភ្លាមនោះ ស្ត្រីសង្ស័យបានហុចកាបូបតូចនោះ មកឱ្យគាត់កាន់ ចំណែកស្ត្រីសង្ស័យម្នាក់ទៀត បានល្បួងដោះយកគ្រឿងអលង្ការពីខ្លួនរបស់ គាត់ទៅអស់រលីង ដោយប្រាប់ថា ជាថ្នូរនឹង កញ្ចប់មាស រួចហើយស្ត្រីសង្ស័យទាំង២នាក់ នោះ ក៏ឡើងជិះម៉ូតូចាកចេញទៅបាត់អស់ទៅ។ លុះក្រោយពីក្រុមជនសង្ស័យចេញទៅអស់ គាត់បានមើលក្នុងកាបូបខាងលើ ឃើញសុទ្ធតែ ដីខ្សាច់ ទើបដឹងថាចាញ់បោកគេហើយ។


ក្រោយពីដឹងខ្លួនថា ចាញ់បោកគេហើយ ស្ត្រីរងគ្រោះបានត្រឹមកាន់កាបូបកញ្ចប់ដីខ្សាច់ទៅ ប្តឹងនគរបាលប៉ុស្តិ៍ ដើម្បីជួយអន្តរាគមន៍តាមចាប់ ខ្លួនក្រុមជនសង្ស័យទាំងនោះមកផ្តន្ទាទោស។


សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ក្រុមទម្លាក់យោងហាក់ធ្វើសកម្មភាពជាបន្តបន្ទាប់នៅតាមទីផ្សារ ឬតាមទីប្រជុំជនសំខាន់ៗ មួយចំនួន ហើយនៅតែមានអ្នកលង់ជឿល្បិច មួយនេះដដែល៕







ខាងក្រោមនេះជាទិដ្ឋភាពទូទៅក្នុងផ្សារទឹកថ្លា








No comments