Header Ads

ក្តៅៗ សម្តេចតេជោ បង្ហោះសារយ៉ាងក្តៅគគុកចេញមកហើយ ទាក់ទងអ្នកដែលប្រមាថអាយុជីវិតគាត់ ដោយថ្លែងថា​....(មានវីដេអូ)

ប្រហែលជាកន្លះម៉ោងមុននេះសម្តេចតេជោ ហ៊ុន សែនបានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងចំពោះអ្នកដែលបានប្រមាថដល់អាយុជីវិតដល់រូបគាត់ ដោយក្នុងនោះសម្តេចបានបញ្ជាក់បន្ថែមថា៖


"កាលពីព្រឹកមិញនេះ គឺមានព័ត៌មានបង្ហោះនៅលើសារព័ត៌មានហ្វេសប៊ុក Fresh News ថាមានការធ្វើឃាតរូបខ្ញុំ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិត ប្រឌិតមានបំណងអាក្រក់បង្កចលាចលដោយជនទុច្ចរិត និងជនខិលខូចមួយចំនួនដែលបានលួចចូល (Hack) ហ្វេសប៊ុករបស់ក្រុមការងារ Fresh News។ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវហើយ។

ខ្ញុំសូមបញ្ជាក់ថា មិនមានអ្វីកើតឡើងចំពោះរូបខ្ញុំទេ។ សូមអរគុណជនរួមជាតិចំពោះការគាំទ្រ និងគោរពស្រឡាញ់ចំពោះរូបខ្ញុំ។

សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕"



គួរបញ្ជាក់ឡើងវិញផងដែរថាកាលពីប៉ុន្មានម៉ោងមុននេះលោក ផែង វណ្ណៈ បានចេញវីដេអូមួយបញ្ជាក់កាន់តែច្បាស់ទាក់ទងរឿងហ្វេសប៊ុករបស់ Fresh News ត្រូវបានគេលួចពិតប្រាកដមែន ដូចនេះសូមបងប្អូនមេត្តាជួយស៊ែរជាបន្ទាន់ ព្រោះដើម្បីជៀសវាងអ្នកដែលបានលួចនេះយកទៅប្រើប្រាស់ដើម្បីផុសនូវព័ត៌មានមិនពិតដូចមួយម៉ោងមុខនេះ៖




ចង់រំលឹកផងដែរថា ហ្វេសប៊ុកផេករបស់ Fresh News ត្រូវបានគេលួចយកបាត់ទៅហើយ ព្រមទាំងបង្ហោះនូវពាក្យមិនសមរម្យជាច្រើនទៀតផង ដោយមានការប្រមាថលើ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវេលាម៉ោងប្រមាណ៧ នាព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដូចនេះសូមបងប្អូនទាំងឡាយសូមមេត្តាកុំមានការភ័ន្តច្រឡំចំពោះសេចក្តីជូនដំណឹងនេះ។









ខាងក្រោមនេះជាសកម្មភាពទូទៅរបស់សម្តេចតេជោ ហ៊ុន សែន ​ជួប​សំណេះសំណាល​ជាមួយ​តំណាង​កម្មករ





























No comments