វីដេអូរបស់កញ្ញា ទេព បូព្រឹក្ស ច្រៀងកាលពីនៅវ័យជំទង់ ត្រូវបានបង្ហោះ និងចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក និងនាំឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញកាយវិការដ៏ក្រមិចក្រមើមរបស់នាង។ ជាក់ស្ដែង បើតាមអ្វីដែលឪពុករបស់កញ្ញាបានសរសេរលើគណនីហ្វេសប៊ុក បានឲ្យដឹងថា ពេលនោះ បូព្រឹក្សមានអាយុ ៩ឆ្នាំ ហើយបានចូលរួមក្នុងកម្មវិធីកុមារ របស់ទូរទស្សន៍ជាតិកម្ពុជា។
តាមរយៈវីដេអូនេះ អ្នកគាំទ្រពិតជាមានការពេញចិត្តនឹងទេពកោសល្យមានពីកុមាររបស់តារាស្រីរូបនេះណាស់៕

























No comments:
Post a Comment