អធិការងស្រុកសំបូរលោក នួន សារិន បានឲ្យដឹងថា ករណីនេះ នៅពេលព្រះសង្ឃឆាន់ចង្ហាន់ពេលព្រឹក (ត្រីខ) ហើយស្រាប់តែព្រះសង្ឃចំនួន៨៥អង្គ មានអាការៈវិលមុខ ឈឺក្បាល ធីងធូង ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកសំបូរភ្លាមៗ។
លោកអធិការរង បន្ដទៀតថា ក្រោយពីសួរនាំចុងភៅនៅវត្តសរសរ១០០ គឺគាត់បានទិញត្រីនៅផ្សារយកទៅខជាចង្ហាន់ពេលព្រឹក ហើយត្រីទាំងនោះជាប្រភេទត្រីគល់ព្រិច ត្រីលលកស ត្រីសំបកស្រឡៅ ហើយព្រះសង្ឃដែលមានអាការៈធ្ងន់ធ្ងរ មានចំនួន៣៥អង្គរកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព តែរហូតមកដល់ពេលនេះអាការៈបានធូរស្បើយខ្លះឡើងវិញហើយ៕
















































No comments:
Post a Comment