ពិតជារំភើបណាស់!!! ដោយសារមូលហេតុនេះហើយ ទើបធ្វើឲ្យអង់គ្លេសព្រមប្រគល់គ្រឿងអលង្ការមានតម្លៃមហាសាលមកកម្ពុជាវិញ
បើយោងតាមសំដីរបស់ លោក ប្រាក់ សុណ្ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នឹងមានដំណឹងល្អមួយជូនដល់ប្រជាជនកម្ពុជា គឺឈុតគ្រឿងអលង្ការមាសសម័យអង្គរ នឹងត្រូវនាំយកពីប្រទេសអង់គ្លេសមកកាន់កម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។
ក្នុងនោះផងដែរលោកក៏បានបន្ថែមទៀតថា កម្ពុជានឹងដឹកនាំគណៈប្រតិភូទៅទទួលយកមកវិញនូវឈុត គ្រឿងអលង្ការមាសសម្រាប់លម្អរូប ចម្លាក់នាសម័យអង្គរ នៅទីក្រុងទ្បុងដ៍ ប្រទេសអង់គ្លេសនៅខែក្រោយនេះ បន្ទាប់ពីភ្នាក់ងារលក់វត្ថុបូរាណ នៅចក្រភពអង់គ្លេសឈ្មោះ Johnathan Tucker Antonio Tozer Asian Art ស្ម័គ្រចិត្ដប្រគល់មកកម្ពុជាវិញកាលពីខែមេសា ឆ្នាំ២០១៧។
លោក ប្រាក់ សុណ្ណារ៉ា បន្ថែមថា ការទាមទារឈុតគ្រឿងអលង្ការមាសនេះមកវិញត្រូវបានធ្វើឡើង បន្ទាប់ពី កម្ពុជាទទួលព័ត៌មានថាភ្នាក់ងារលក់វត្ថុបូរាណ Johnathan Tucker Antonio Tozer Asian Art បានប្រកាស ដាក់តាំង លក់វត្ថុបូរាណឥណ្ឌា និងអាស៊ីអាគ្នេយ៍ នៅស្នាក់ការរបស់ខ្លួន នាទីក្រុងទ្បុងដ៍ ចាប់ពីថ្ងៃទី៣ ដល់ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ គណៈប្រតិភូក្រសួងនឹងទៅយកឈុតគ្រឿងអលង្ការមាសពីចក្រភពអង់គ្លេស ហើយពិធីដង្ហែដ៏ធំមួយ ក៏នឹងត្រូវបានរៀបចំផងដែរ នៅពេលគណៈប្រតិភូត្រទ្បប់មកវិញ។
លោកបានឱ្យដឹងទៀត ថា មន្រ្ដីក្រសួងវប្បធម៌នឹងរក្សាទុកឈុតគ្រឿងអលង្ការមាសនៅកន្លែងមានសុវត្ថិភាព ដោយរង់ចាំពិធីទទួលផ្លូវការធំនៅដើមឆ្នាំក្រោយ។
ឈុតគ្រឿងអលង្ការមាសសម្រាប់លម្អរូបចម្លាក់នាសម័យអង្គរ រួមមានមកុដ១ ក្បាច់ពាក់សៀតផ្កា១គូ ក្រវិល១គូ ខ្សែក១ ស្នាប់ដៃ១គូ ខ្សែពាក់ឈៀង(ក្រវាត់ទ្រូង) ១គូ និងខ្សែចង្កេះ១។ លោក ប្រាក់ សុណ្ណារ៉ា បន្តថាវត្ថុបូរាណទាំងនេះមានតម្លៃមិនអាចកាត់ថ្លៃបាន ដោយសារវាត្រូវបានធ្វើក្នុងសម័យអង្គររវាងសតវត្សរ៍ទី១១ និង១២នៃគ្រិស្ដសករាជ និងបានឆ្លងកាត់ច្រើនសម័យកាល ទាំងសម័យសង្គ្រាម និងសន្ដិភាព៕

ចំណែកខាងក្រោមនេះវិញជាស្នាដៃចម្លាក់ដ៏អស្ចារ្យរបស់ខ្មែរយើង
Post a Comment