តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរខាងបានប្រាប់ឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយបានកើតឡើងដោយមានមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា ខាងលើ ដោយមានកម្លាំងមានសមត្ថកិច្ច និងរថយន្តពេទ្យមួយគ្រឿងចូលតាមច្រកទ្វារខាងក្រោយយ៉ាងតក់ក្រហល់ក្នុងគោលបំណងមកដឹកជនរងគ្រោះចេញហើយមើលទៅ?
ពេលដែលរថយន្តពេទ្យមួយគ្រឿងនោះចូលទៅបានបន្តិចក៏គេបានឃើញបើកចេញទៅវិញ រហូតមកដល់ពេកមេឃងងឹតទៅហើយនៅម៉ោងប្រមាណ៧យប់ ក៏ស្រាប់តែមានរថយន្តពេទ្យមួយគ្រឿងទៀត ចូលតាមច្រកទ្វារក្រោយដដែល និងលើកសាកសពមួយដែលគេបានរុំថង់ប្លាស្ទិកជិតឈឹងលើកដាក់ក្នុងរថយន្ត ហើយដឹកចេញយកទៅបាត់ស្រមោលដោយមិនមានអ្នកណាម្នាក់បានដឹងថា ជនរងគ្រោះនោះជាជនជាតិខ្មែរ ឬក៏បរទេសឡើយ ហើយក៏មិនបានដឹងថា ស្លាប់ដោយសារអ្វីឡើយដែរ។
ពាក់ព័ន្ធទៅនឹងករណីមនុស្សស្លាប់នៅក្នុងសណ្ឋាគារ ណាណា យ៉ាងអាថ៌កំបាំងនេះដែរ លោក កុល ខាន់ណារ៉ា នាយប៉ុស្តិ៍ផ្សារថ្មីទី៣ បានប្រាប់តាមទូរស័ព្ទថា ក្នុងករណីនេះដែរលោកមិនបានដឹងឡើយ ដោយរូបលោកជាប់រវល់រើបារ៉ាស់នៅម្តុំតុលាកាកំពូល និងតម្រូវឲ្យសួរទៅលោកអធិការនគរបាលខណ្ឌដូនពេញវិញ។ ក្រោយពីទទួលបាននូវចម្លើយអំពីសំណាក់លោកនាយប៉ុស្តិ៍ខាងលើរួចហើយ អ្នកយកព័ត៌មានក៏បានទូរស័ព្ទទៅលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញចូលដែរ តែមិនលើកឡើយ ទំនងជាលោកជាប់រវល់ហើយមើលទៅ។
ខាងក្រោមនេះជារូបភាពទូទៅនៃសណ្ឋគារ ណាណា






























No comments:
Post a Comment