ការសាងសង់ផ្លូវរថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន គឺមានសង្ឃឹមធ្វើបានហើយ ដោយក្រុមហ៊ុនបរទេស
ក្នុងថ្ងៃនេះផងដែរមានដំណឹងល្អមួយទាក់ទងនឹងផ្លូវរថភ្លើងមួយខ្សែដែលអាចមានលទ្ធភាពក្នុងការសាងសង់ហើយ នេះបើតាមការអះអាងពីការចុះផ្សាយមួយក្នុងហ្វេសប៊ុកផ្លូវការបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT ហើយនៅក្នុងនោះផងដែរក៏មានការបញ្ជាក់ជូនយ៉ាងពិស្តារដូចខាងក្រោមនេះ៖
គណៈប្រតិភូបានបង្ហាញជូន ឯកឧត្តមទេសរដ្ឋមន្ត្រី នូវលទ្ធផលនៃការសិក្សាបឋមពី លទ្ធភាពក្នុងការសាងសង់ផ្លូវរថភ្លើង ភ្នំពេញ-សៀមរាប-ស៊ីសុផុន ដែលក្រុមហ៊ុនបានចំណាយពេលសិក្សាអស់រយៈពេលជិត ប្រាំមួយខែកន្លងមកនេះ។ ក្នុងឱកាសនោះ លោក Peng ក៏បានស្នើសុំការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាលើគម្រោងវិនិយោគផ្លូវរថភ្លើងថ្មីនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីគាំទ្ររបស់ឯកឧត្តមលើគម្រោងដែលមានសារសំខាន់នេះ សំដៅ បង្កភាពងាយស្រួលដល់ការដឹកជញ្ជូននិងការតភ្ជាប់ និងជំរុញការអភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជាផងដែរ។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុននេះពិនិត្យ និងសិក្សាបន្ថែមទៀតពីលទ្ធភាពក្នុងការបណ្តាក់ទុកវិនិយោគលើគម្រោងផ្លូវដែកនៅកម្ពុជាតាមរបៀប BOT(Build Operation Transfer) និងលើក សំណើមកវិញពីតម្រូវការនានាសម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជន CRCC 17th និងរាជរដ្ឋាភិបាលកម្ពុជាលើគម្រោងវិនិយោគនេះ៕
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តមទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមួយក្រុមរបស់ក្រុមហ៊ុន CRCC 17th ដែលដឹកនាំដោយលោក Lu Peng ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនCRCC 17th ដោយមានការចូលរួម ផងដែរពីអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនRoyal Group និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា។

Post a Comment