រថភ្លើងមួយខ្សែរបស់ក្រុមហ៊ុន Tsukaba Express ដែលភ្ជាប់ពីទីក្រុងតូក្យូ ទៅកាន់តំបន់នៅជាយក្រុង ស្រាប់តែចេញដំណើរពីចំណត Minami Nagareyama នៅវេលាម៉ោង 9:44:20 ដែលខុសពីម៉ោងកំណត់ធម្មតា 9:44:40។ ខាងអ្នកដំណើរវិញ ពុំមានការបានត្អូញត្អែរ អំពីភាពរំខាននេះឡើយ ព្រោះគ្រប់គ្នាៗ បានឡើងរថភ្លើងស្រេចបាច់ទៅហើយ មុនពេលដែលរថភ្លើងបានចាកចេញនោះ។
ទោះយ៉ាងណា ខាងក្រុមហ៊ុន បានសុំការអភ័យទោសដូច្នេះ ក្នុងហេតុផលសំខាន់មួយ ព្រោះកំហុសបន្តិចបន្តួច ជាអចេតនាក៏ដោយ ក៏អាចបង្កឲ្យមានការកកស្ទះអ្នកដំណើរ ព្រមទាំងបញ្ហាសុវត្ថិភាពផ្សេងៗ ដែលអាចកើតមានជាយថាហេតុ។
គួរឲ្យដឹងថា រឿងរ៉ាវដ៏តូចនេះជះឥទ្ធិពលអវិជ្ជមាន ដល់កិត្តិនាមរបស់ប្រទេសជប៉ុន ដែលគេទទួលស្គាល់ថា តែងតែម៉ត់ចត់ជានិច្ច និងគោរពពេលវេលា មិនឲ្យលើស ឬខ្វះនាទីឡើយ។ ក្នុងរយៈពេលថ្មីៗនេះ ធ្លាប់កើតមានករណីស្រដៀងគ្នានេះដែរ ក្រោយពេលក្រុមហ៊ុនផលិតដែកថែប Kobe Steel នៅជប៉ុន សុខចិត្តពិនិត្យឡើងវិញនូវគុណភាពដែកថែប ដែលបានដឹកតាមកប៉ាល់រួចស្រេចមកហើយនោះ ស្របពេលបែកធ្លាយព័ត៌មានថាដែកថែបទាំងអស់នោះ មិនទាន់ស្របស្តង់ដារគុណភាព។
មិនខុសគ្នានេះដែរ ក្រុមហ៊ុនផលិតរថយន្ត Nissan របស់ជប៉ុន ហ៊ានសម្រេចចិត្ត ផ្អាកការចុះបញ្ជីរថយន្តរាប់ពាន់គ្រឿង ក្រោយរបាយការណ៍ត្រួតពិនិត្យរថយន្ត ត្រូវបានបញ្ជូនឡើងដោយបុគ្គលិកគ្មានច្បាប់អនុញ្ញាតិ។
គួរបញ្ជាក់ថា នៅប្រទេស ជប៉ុន ក្រុមហ៊ុនតែងតែគិតគូរអំពី អតិថិជនរបស់ពួកគេជានិច្ច រហូតដល់ក្រុមដឹកអ្នកដំណើរដោយរថភ្លើងមួយកន្លែង ព្រមផ្តល់នូវកន្លែង ស្ប៉ា បាតជើង ដើម្បីជាសេចក្តីសុខរបស់អ្នកដំណើរពួកគេទៀតផង៕






















No comments:
Post a Comment